• 2019-04-05 04:34:50
  • ព័ត៌មាន

ផ្អើល​យក​រូប​ថង់​លាភ មាន​បាលី​ហៅ​លាភ ទុក​តាម​ខ្លួន​រកស៊ី​មានបាន​

  • 2019-04-05 04:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុង​ពហុកីឡាដ្ឋាន​អូឡាំពិក ពីមុខ​ច្រក​ពិ​ព័រ​ណ៌​ម្ហូបអាហារដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​កាលពីពេល​កន្លង​ទៅ​ទៅ​ថ្មីៗ​នេះ រូប «​ថង់​លាភ​»​ដ៏​ធំ មាន​រូបរាង​ដូចគ្នា​ជាមួយនឹង​បាលី​ហៅ​លាភ ដែល​អតិ​ថិ​ជន​ផ្សារ​ទួល​ទំ​ពូ​ង​មាន​ជំ​នឿ​ទុក​តាម​ខ្លួន បាន​ផុសចេញ​ជា​សាធារណៈ ។

បើ​តាម​ឱ្យដឹងពី​លោក សាយ នី អាជីវករ​ផ្សារ​ទួល​ទំពូង​ដែល​កំ​ពុង​តែ​អូសរ​ទេះ​លក់​មីឆា បាន​ឲ្យ​ដឹងថា​៖ «​បាលី​ហៅ​លាភ​នេះ ខាង​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​ប្រមាណ​ជាជាង ២០០​នាក់ បាន​ចុះចែក កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្មាន​ថ្ងៃមុន ហើយ​តាំងតែ​ពី​ខ្ញុំ​ទុ​កតាមខ្លួន​មក មាន​អារម្មណ៍​ថា​លក់ដាច់​ជាង​សព្វមួយដង​»​។

លោក​បាន​បន្ថែមថា ៖ «​ជឿ​មិន​ជឿ​ខ្ញុំ​មិនដឹងទេ ព្រោះ​វា​ជា​ជំនឿ​រៀងៗ​ខ្លួន តែ​ខ្ញុំ​សម្គាល់ថា​ដូចជា​លក់ដាច់​ជាង​មុន​ក្រោយពី​ថ្ងៃ​ដែល​ខាង​ក្រុមហ៊ុន​ចុះ​ចែក ក៏​ទុក​តាម​រ​ទះ​តែម្តងទៅ​»​។

បើ​តាម​ការ​បង្ហោះ​លើ​ហ្វេ​ក​បុក គណនី​របស់លោក ឈន់ សកល នាយក​ទីផ្សារ​ក្រ​ហ៊ុន​ទ្រូ​ម៉ាន់​នី បាន​ឲ្យ​ដឹង​ដែរថា​៖ «​បាលី​ហៅ​លាភ​នេះ គឺ​ច​ម្ល​ង​ពី​ប្រទេស​ភូមា និង​ត្រូវបាន​សូត្រ​ប្រសិទ្ធិ​ត្រឹមត្រូវ​ដោយ ព្រះសង្ឃ​គង់​នៅ​វត្ត ឧណ្ណោ​លោម មុននឹង​ចែក​ដល់​អតិថិៈ​ជន ហើយ​គ្រោង​នឹង​ចែក​បន្ថែម​ទៀត​នៅ​រោង​ភាព​យ​ន្ត Prime Cineplex នៅ​សុ​វណ្ណា និង​នៅ Major Cineplex គ្រប់​សាខា​ក្នុងពេល​ឆាប់ៗ​នេះ​។​»

គួរបញ្ជាក់​ផងដែ​រថា កម្ម​វី​ធី «​ថង់​លាភ​» គឺជា​កម្មវិធី​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុនទ្រូ​ម៉ាន់​នី​ដែល​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ២៩ មីនា ឆ្នាំ​២០១៩ នៅ ភោជនីយដ្ឋាន តាំ​ក្រះ​ធើ​យ បឹង​ស្នោរ ។ នេះ​ជា​ការផ្តល់ជូន​ដល់​អតិ​ថិ​ជន​បន្ថែម​ពីលើ​ការចាយ​លុយ​តាម TrueMoney App អតិ​ថិ​ជន​ទាំងអស់នឹង​ឈ្នះ​ទឹកប្រាក់​ពី​៥០០៛ ដល់​១​លាន​រៀល ភ្លាមៗ​បន្ទាប់ពី​ធ្វើ​ការទូទាត់​ប្រាក់​តាម​បណ្តា​ហាង​ជា​ដៃគូ​សហការ​ទ្រូ​មាន់​នី ជាង​បី​ពាន់​កន្លែង តាម​រយៈ​ការ​ចាយលុយ ឬ​ទិញ​សំបុត្រ​កុន​តាម TrueMoney App ។

កម្មវិធី​ថង់​លាភ​នេះ​គឺ​មាន​នៅលើ​តែ​កម្មវិធី​ទ្រូ​ម៉ាន់​នី​តែ​ប៉ុ​ណ្ណោះ លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​សូម​ចុច https://goo.gl/Z9AMEi​ ព័ត៌មាន​​​បន្ថែម​​​ពី​​​កម្មវិធី​នេះ អាច​​​ទាក់​​​ទង 023 999 639 ឬ​​​ចូល​​​ទៅកាន់​ហ្វេ​ស​ប៊ុក TrueMoney Cambodia ៕​

តាមដានវីដេអូខាងក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់