- 2019-04-30 03:20:06
- ព័ត៌មាន
គម្រោង Bag to School ២០១៩ ត្រៀមចែកសម្ភារៈដល់សិស្សានុសិស្ស ៤៥០នាក់ នៅសាលាបឋមសិក្សាមួយ នៅខេត្តព្រៃវែង
- 2019-04-30 03:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោង Bag to School ២០១៩ ត្រៀមចែកសម្ភារៈដល់សិស្សានុសិស្ស ៤៥០នាក់ នៅសាលាបឋមសិក្សាមួយ នៅខេត្តព្រៃវែង
ចន្លោះមិនឃើញ
គម្រោង Bag to School ឆ្នាំនេះ គ្រោងចែកជូនសម្ភារៈសិក្សា សម្រាប់ជំនួយដល់ការសិក្សាពេញមួយឆ្នាំ ដល់សិស្សានុសិស្ស ចំនួន ៤៥០នាក់ នៅសាលាបឋមសិក្សាទឹកថ្លា ស្ថិតនៅក្នុង ភូមិត្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គម្រោង Bag to School។
សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តទៀតថា ដោយមើលឃើញភាពខ្វះខាតរបស់សាលា ពុំមានបន្ទប់សិក្សាគ្រប់គ្រាន់ គម្រោង បាននឹងកំពុងចាប់ផ្ដើមប្រមែប្រមូលជំនួយពីសប្បុរសជនដើម្បីចូលរួមជួសជុល ក៏ដូចជាសាងសង់សាលារៀនចំនួនមួយខ្នង ដែលមាន៣បន្ទប់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្អូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល នៃភូមិចំនួន៦ ដែលគ្របដណ្ដប់នៅក្នុងសាលាបឋមសិក្សាខាងលើនេះ។
សេចក្ដីប្រកាសព័ត៌មានក៏បានអំពាវនាវ បណ្ដាសប្បុរសជនគ្រប់គ្នាឲ្យចូលរួមសកម្មភាពតិចក្ដី ច្រើនក្ដី ជាថវិកា សម្ភារៈសិក្សា គ្រឿងសំណង់ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត មកកាន់ក្រុមការងារស្ម័គ្រចិត្តរបស់យើង តាមរយៈហ្វេកបុកផ្លូវការ Bag to School និង JCI Phnom Penh។
គួររំលឹកថា គម្រោងទៅរៀនដើម្បីអនាគតខ្ញុំ ឬហៅថា Bag to School គឺជាគម្រោងមួយ ដែលរៀបចំផ្ដួចផ្ដើមឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ ឬហៅថា JCI Phnom Penh សហការជាមួយ JCI Marina Singapore តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។
នេះជាឆ្នាំទី ៨ ហើយដែលគម្រោង Bag to School នៅតែបន្តបេសកកម្ម ក្នុងការចូលរួមចំណែកជួយទៅដល់សហគមន៍ ក៏ដូចជាជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការចុះទៅចែកជូនសម្ភារៈសិក្សាដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទ ដាច់ស្រយាល៕