- 2019-05-03 07:33:31
- ព័ត៌មាន
ជាង ២០០ប្រទេស អាចផ្ទេរប្រាក់តាមរយៈ វីង និង វេស្ទើនយូនៀន លើកម្មវិធីទូរស័ព្ទលើកដំបូង
- 2019-05-03 07:33:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង ២០០ប្រទេស អាចផ្ទេរប្រាក់តាមរយៈ វីង និង វេស្ទើនយូនៀន លើកម្មវិធីទូរស័ព្ទលើកដំបូង
ចន្លោះមិនឃើញ
សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធឌីជីថលនៅលើទូរស័ព្ទ ទៅកាន់ប្រទេសជាង២០០ប្រទេស ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងសម្រាប់អតិថិជនជាងមួយលាននាក់របស់ធនាគារឯកទេសវីង នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន វេស្ទើន យូនៀន ដែលជាអ្នកនាំមុខគេក្នុងការផ្ទេរប្រាក់ទូទាំងពិភពលោក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេផ្នែក សេវាកម្មធនាគារចល័តនៅកម្ពុជា។
ដោយគ្រាន់តែចុច ពីរឬបីដំណាក់កាល នៅលើកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចធ្វើការផ្ទេរប្រាក់តាមរយៈ វេស្ទើន យូនៀន ទៅកាន់ក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេបានភ្លាមៗ ២៤ ម៉ោងលើ ០៧ថ្ងៃ ទៅកាន់ជាង ២០០ប្រទេសជុំវិញពិភពលោក។
ភាពងាយស្រួលតាមរយៈការប្រើម្រាមដៃចុចនេះ គឺអាចធ្វើបានសម្រាប់គ្រប់អតិថិជនវីង ដែលមានកម្មវិធីស្មាតហ្វូន វីង នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ មិនថាជាបុគ្គលិកបម្រើការងារជាតិ និងអន្តរជាតិ។ អតិថិជនមានជម្រើសក្នុងការផ្ទេរប្រាក់ដោយផ្ទាល់ពីគណនីរបស់ធនាគារ ឬតាមរយៈកាបូបឌីជីថលនៅក្នុងកម្មវិធីស្មាតហ្វូនវីង ដែលពួកគេអាច ដាក់ប្រាក់នៅភ្នាក់ងារវីងជាង ៦,000 កន្លែង ដើម្បីធ្វើការផ្ទេរប្រាក់។
លោកស្រី សូហ៊ីនី រ៉ាចូលី អនុប្រធានតំបន់អាស៊ីខាងត្បូង និងឥណ្ឌូចិន នៃ វេស្ទើន យូនៀន មានប្រសាសន៍ថា៖ "សេវាកម្មរបស់យើង ផ្តល់ជាដំណោះស្រាយសម្រាប់ការចលនាប្រាក់ឆ្លងកាត់ប្រទេសនៅទូទាំងពិភពលោក។ ដោយមមានជំនាញផ្នែកសេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដើម្បីភ្ជាប់ពិភពឌីជីថលនិងពិភពផ្ទាល់នៃការផ្ទេរប្រាក់ យើងមានជំហររឹងមាំក្នុងការផ្តល់អំណាចដល់អតិថិជនដោយផ្តល់នូវដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ និងជួយសម្រួលដល់ការផ្ទេរប្រាក់ពីក្រៅប្រទេសមកខ្មែរ សម្រាប់ជនអន្តោប្រវេសន៍ ក៏ដូចជាសាច់ញាតិដែលរស់នៅក្រៅប្រទេសផងដែរ"។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា៖ "កាលពីឆ្នាំមុន យើងបានប្រកាសពីកិច្ចសហការរបស់យើងជាមួយ វេស្ទើន យូនៀន រួចមកហើយ។ តាមរយៈសេវាកម្មវេស្ទើនយូនៀន នៅលើ កម្មវិធី ស្មាតហ្វូនវីងរបស់យើង យើងមានសេចក្តីរីករាយក្នុងការនាំយកកិច្ចសហការគ្នាទៅរកកម្រិតមួយទៀតដែលអាចឲ្យជនអន្តោប្រវេសន៍ អ្នកដែលមិនមានគណនីធនាគារ ឬមិនធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ និងពលករបរទេសដើម្បីដើម្បីងាយស្រួលក្នុងការផ្ទេរប្រាក់ភ្លាមៗ ២៤ម៉ោងលើ០៧ ថ្ងៃ ទៅកាន់ក្រុមគ្រួសារ និងអ្នកនៅក្នុងបន្ទុកនៅផ្ទះនិងនៅទូទាំងពិភពលោក"។
ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗទៀតនៅលើកម្មវិធីស្មាតហ្វូនវីងរួមមាន បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ទូទាត់តាមអ៊ិនធឺណេត និងដោយស្កេនកូដ QR និងផ្សេងៗទៀត៕