• 2019-07-18 11:10:00
  • សេដ្ឋកិច្ច

វាគ្មិនពីក្រុមហ៊ុនល្បី១៧រូបនឹងមកប្រមូលផ្ដុំគ្នាធ្វើបទបង្ហាញអាជីវកម្មនៅអ៊ីអនម៉ល សែនសុខ

  • 2019-07-18 11:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២០-២១ កក្កដា ឆ្នាំ២០១៩ ឆាប់ៗនេះ នឹងមានការរៀបចំកម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ។ កម្មវិធីនេះនឹងមានការចូលរួមពីអ្នកជំនាញអាជីវកម្មតាមវិស័យនានាជាច្រើនដែលលោកអ្នកអាចទទួលបានចំណេះដឹងពីការចាប់ផ្ដើមអាជីវកម្ម ការស្វែងរកដៃគូយុទ្ធសាស្រ្ត និងការគ្រប់គ្រងអាជីវកម្មទៀតផង។

វាគ្មិនកិត្តិយសមកពីក្រុមហ៊ុនល្បីៗ ១៧រូបនឹងមកធ្វើបទបង្ហាញក្នុងកម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមពីវិស័យជាច្រើនដូចជា សិប្បកម្ម សុខាភិបាល ធនាគារ ហិរញ្ញវត្ថុនិងអចលនទ្រព្យ បច្ចេកវិទ្យា អប់រំ ផ្សព្វផ្សាយ នាំចេញនាំចូល និងក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយជាដើម។ បទបង្ហាញ ១៥នាទីពីវាគ្មិនមួយរូបៗនឹងអាចឲ្យលោកអ្នកយល់ដឹងបន្ថែមពីចំណុចលេចធ្លោនិងលក្ខណៈពិសេស សក្ដានុពលរបស់អាជីវកម្មនិងសមិទ្ធិផល ប្រភេទនិងចំនួនអតិថិជនគោលដៅសម្រាប់អាជីវកម្មនីមួយៗទៀតផង។

គួរបញ្ជាក់ផងដែរថា កម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមលើកនេះរៀបចំឡើងដើម្បីជំរុញស្លាកសញ្ញាអាជីវកម្ម(Branding) ទាំងក្នុងស្រុកនិងក្រៅស្រុក បង្កើនការលក់ ការដោះដូរពាណិជ្ជកម្ម និងឱកាសវិនិយោគពង្រីកអាជីវកម្មពីវិនិយោគិននិងម្ចាស់ក្រុមហ៊ុនផ្សេងៗ។ កម្មវិធីនេះនឹងមានការចូលរួមដាក់បង្ហាញជាង ១០០ស្តង់នូវផលិតផលនិងសេវាកម្មថ្មីៗសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជាព្រមជាមួយការបញ្ចុះតម្លៃរហូតដល់ ៥០%និងការផ្ដល់ជូនពិសេសៗជាច្រើនទៀត។

ព័ត៌មានបន្ថែមសូមទាក់ទង៖ 012 230 140 Facebook: Anussa Events

អត្ថបទ៖ Khun Pisith

មតិយោបល់