- 2019-07-22 08:34:47
- ជំនឿ
សុបិន៨យ៉ាងបញ្ជាក់ថា ព្រេងវាសនារបស់អ្នកអាចក្លាយជាសេដ្ឋីឆាប់ៗ
- 2019-07-22 08:34:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុបិន៨យ៉ាងបញ្ជាក់ថា ព្រេងវាសនារបស់អ្នកអាចក្លាយជាសេដ្ឋីឆាប់ៗ
ចន្លោះមិនឃើញ
តើអ្នកដឹងទេ ការយល់សប្ដិអាចប្រាប់យើងឱ្យដឹងពីរឿងរ៉ាវផ្សេងៗ។ តាមជំនឿនិងការចំណាំតៗគ្នា មានសុបិនជាច្រើនដែលអាចបញ្ជាក់ទាំងល្អនិងអាក្រក់។ ថ្ងៃនេះ យើងនឹងមកមើលសុបិននិម្មិតចំនួន៨ដែលនឹងបញ្ជាក់ថា ព្រេងវាសនារបស់អ្នកនឹងមកដល់ឆាប់ៗ អាចក្លាយជាអ្នកមានទ្រព្យហូរហៀរចាយមិនអស់នៅថ្ងៃមុខ។
ទោះយ៉ាងណា នេះគ្រាន់តែជាការចំណាំ និងជំនឿដែលធ្លាប់និយាយតៗគ្នាប៉ុណ្ណោះ ជោគជ័យតែងកើតឡើងដោយសារការខិតខំប្រឹងប្រែងប៉ុណ្ណោះ សម្រាប់អ្នកខ្ជិលច្រអូស ទោះយល់សប្ដិឃើញរាល់ថ្ងៃក៏មិនប្រាកដថាអាចក្លាយជាអ្នកមានបានដែរ។
១-យល់សប្ដិឃើញត្រី ឬចាប់បានត្រី
២-យល់សប្តិឃើញបង្កង បង្គា ឬក្ដាម
៣-យល់សប្តិឃើញកង្កែប ឬចាប់កង្កែប ឬឮសំឡេងកង្កែបស្រែក
៤-យល់សប្ដិឃើញសត្វមាន់ ឬឃើញមាន់ក្នុងទ្រុង ឬយកមាន់មកធ្វើម្ហូប
៥-យល់សប្ដិឃើញពាក់ខ្សែក ខ្សែដៃ ចិញ្ចៀន ឬខ្សែក្រវាត់មាស
៦-យល់សប្តិឃើញសាកសពក្នុងមឈូសពុកកំព្រួក
៧-យល់សប្ដិឃើញប្រដាប់ភេទរបស់អ្នកណាម្នាក់
៨-យល់សប្ដិឃើញស្ដេចពស់ឬនាគ