- 2019-08-20 04:03:31
- ចរាចរណ៍
ដឹកសំពីងសំពោងបែបនេះត្រូវពិន័យ និងធ្វើកិច្ចសន្យាបែបណាខ្លះ?
- 2019-08-20 04:03:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹកសំពីងសំពោងបែបនេះត្រូវពិន័យ និងធ្វើកិច្ចសន្យាបែបណាខ្លះ?
ចន្លោះមិនឃើញ
បើទោះបីជាមន្ត្រីនិងអាជ្ញារពាក់ព័ន្ធបានធ្វើការអប់រំ ផ្សព្វផ្សាយ ជាច្រើនលើរឿងដឹកទំនិញលើសទម្ងន់ និងមានការពិន័យផង ក៏នៅមានអ្នកបើកបរមួយចំនួនទំនងជាមិនទាន់ដឹងច្បាស់ពីច្បាប់ ឬនៅតែមិនព្រមគោរពច្បាប់។
ករណីដឹកទំនិញសំពីងសំពោងក៏ត្រូវហាមឃាត់ ដោយតម្រូវឲ្យដាក់ទំនិញចុះ និងរងការពិន័យ។ កាលពីម្សិលមិញមន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានពិន័យ និងតម្រូវឲ្យអ្នកបើកបរទម្លាក់ទំនិញចុះដោយហេតុតែដឹកទំនិញសំពីងសំពោងនេះ។
តើការដឹកទំនិញសំពីងសំពោងបែបនេះត្រូវពិន័យប៉ុន្មាន? បើតាមអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រភេទរថយន្តដឹកទំនិញនេះត្រូវពិន័យចំនួនប្រាំម៉ឺនរៀល និងតម្រូវឲ្យទម្លាក់ទំនិញចុះ ហើយធ្វើកិច្ចសន្យាផង។
កិច្ចសន្យាមានខ្លឹមសារបែបណាខ្លះ? បើតាមិច្ចសន្យាដែលប្រភពខាងលើផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន ម្ចាស់រថយន្ត ឬអ្នកបើកបរត្រូវបញ្ឈប់សកម្មភាពដឹកទំនិញសំពីងសំពោងទៀត ក្រោយពីទទួលការណែនាំ។ ម្ចាស់យានជំនិះគ្រប់ប្រភេទត្រូវមានឯកសារចាំបាច់ទាក់ទងនឹងយានរបស់ខ្លួន ឬយានអាជីវកម្មត្រូវមានឯកសារពាក់ព័ន្ធជាប់ខ្លួនជានិច្ច។ លើសពីនេះទៅទៀតក្នុងកិច្ចសន្យា អ្នកបើកបរត្រូវធានាថាខ្លួនបើកបរដោយប្រុងប្រយ័ត្ន និងមិនបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ឡើយ៕