• 2019-09-19 07:27:40
  • សេដ្ឋកិច្ច

ពីរកន្លែងនៅកម្ពុជា ទាក់ទាញខ្លាំងអ្នកចូលចិត្តជិះទូកគយគន់ទេសភាព និងផ្ទះទឹកអ្នកភូមិ

  • 2019-09-19 07:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរដូវភ្ជុំ ស្ថិតក្នុងរដូវវស្សារមែងទឹកឡើងធំ ភូមិដ្ឋានមួយចំនួនរកការលិចលង់ ប៉ុន្ដែតំបន់ខ្លះបានក្លាយទៅជារមណីយដ្ឋានដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្ដរជាតិ ជិះទូកកម្សាន្តផង និងគយគន់ធម្មជាតិ មើលផ្ទះលិចទឹក និងសត្វព្រៃជាដើម។ ស្វែងរកកន្លែងដ៏អស្ចារ្យនេះនៅឯណា?

ទេសភាពស្អាត និងសម្បូរសត្វ ព្រមទាំងជិះទូកស្រូបខ្យល់អាកាសល្អ និងទស្សនាអំពីជីវភាពរស់នៅប្រជាជនខ្មែររស់នៅលើផ្ទៃទឹក គឺមាននៅ រមណីយដ្ឋានកំពង់ភ្លុក ខេត្តសៀមរាប និង រមណីយដ្ឋានមួយទៀតនៅឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង។

រមណីយដ្ឋានកំពង់ភ្លុក៖

កំពង់ភ្លុកជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញលើទឹកដីខេត្តសៀមរាប កើតចេញពី៣ភូមិបណ្ដែតលើទឹករួមគ្នា។ តំបន់ទេសចរណ៍ដ៏កម្រនេះ មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពីទីរួមខេត្ត និងហ៊ុមព័ទ្ធដោយព្រៃលិចទឹកជាច្រើនប្រភេទ ហើយក៏ជាតំបន់អភិរក្សសត្វស្លាបសំខាន់មួយ ក្នុងប្រទេសកម្ពុជា។

តាមប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ភូមិបណ្ដែតទឹកកំពង់ភ្លុក មានប្រជាជនរស់នៅប្រមាណជាង ៣ ០០០ នាក់។ ទៅលេងកម្សាន្តនៅទីនោះ ភ្ញៀវទេសរនឹងលង់ជាមួយសម្រស់ធម្មជាតិដ៏ត្រកាល អាចទស្សនាសត្វស្លាបរហូតទៅដល់ជាង១០០ប្រភេទ រួមទាំងត្រីចម្រុះហែលឆ្វាត់ឆ្វែងគួរជាទីទស្សនា។

សូមទស្សនាវីដេអូ

រមណីយដ្ឋានឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង

អ្នកភូមិមួយបានប្រើប្រាស់ជីវិតរស់នៅលើផ្ទៃទឹក នៃដៃបឹងទន្លេសាប នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ទាំងចាស់ ទាំងក្មេងសុទ្ធតែអាចចេះហែលទឹក និង អាចអុំទូក ឬបញ្ជាកាណូតតូច-ធំ បានយ៉ាងស្ទាត់ជំនាញ ព្រោះពួកគេបានយកទូក ឬកាណូតធ្វើជាយានដ៏សំខាន់នៅក្នុងការដឹកជញ្ជូនទំនិញសព្វបែបយ៉ាង នៃការរស់នៅលើភូមិផ្ទះបណ្ដែតទឹកមួយនេះ។ ដូច្នេះប្រសិនបើទស្សនិកជនចង់ដឹងអំពីជីវិតពិតរបស់ពួកគេ គឺអាចជួលកាណូតឈើ ឬស្មាច់ ជិះទស្សនាភូមិបណ្ដែតទឹកមួយនេះដោយប្រើប្រាស់រយៈពេលតែ ៣ម៉ោង ប៉ុណ្ណោះ។

លោក គួយ ស៊ីណា អាយុ២៨ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងជារកស៊ីបើកទូកស្មាច់ធ្លាប់ប្រាប់ Sabay ថា ភ្ញៀវខ្មែរភាគច្រើនជួលទូកមើលត្រឹមផ្ទះបណ្ដែតទឹករបស់អ្នកភូមិដែលចំណាយពេលត្រឹម ១-៣ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែ ភ្ញៀវបរទេសភាគច្រើនទៅទស្សនាទីកន្លែងព្រៃលិចទឹក និង សត្វផ្សេងៗ ដូចជា ស្វា និងសត្វស្លាបជាដើម។

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់