• 2019-10-28 02:38:07
  • ព័ត៌មាន

ប្រធានាធិបតីអាមេរិក អះអាងថាមេដឹកនាំ ISIS ម្នាក់ទៀតត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅស៊ីរី

  • 2019-10-28 02:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា​មេដឹកនា​ក្រុម​ ISIS ម្នាក់​ទៀត​ហើយ ត្រូវ​បាន​សម្លាប់​ដោយ​កងទ័ព​អាមេរិក​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​ពាយព្យ​ប្រទេស​ស៊ីរី។

ថ្លែង​នៅ​ក្នុង​សេតវិមាន ប្រធានាធិបតី​ទី ៤៥​រូប​នេះ​ឲ្យ​ដឹង​ថា "មេ​ដឹក​នាំ​ ISIS ឈ្មោះ Abu Bakr al-Baghdadi ​បាន​ស្លាប់​ហើយ។ នេះ​ជា​អទិភាព​សន្ដិសុខជាតិ​កំពូល​ស្ថិត​ក្រោម​រដ្ឋបាល​របស់​ខ្ញុំ។" លោក​ត្រាំ បន្ថែម​ទៀត​ថា​កង​កម្លាំង​ពិសេស​របស់​អាមេរិក បាន​ធ្វើ​ការ​ដេញវាយ​ប្រហារ​ពី​ក្រោយ​មេ​ដឹក​នាំ ISIS ហើយ​គ្មាន​កងទ័ព​ណា​ម្នាក់​ស្លាប់​ក្នុង​ប្រតិបត្តិការ​ខាង​លើ​ទេ។ លើស​ពី​នេះ​ទៀត ក្រុម​សកម្មប្រយុទ្ធ ISIS មួយ​ចំនួន និង​ដៃ​គូ​របស់​លោក Baghdadi ក៏​ត្រូ​វបាន​សម្លាប់​ផង​ដែរ​ក្នុង​នោះ​ក៏​មាន​ស្ត្រី ២​នាក់ និង​ក្មេង​៣​​នាក់​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ ការ​ស្លាប់​របស់​មេ​ដឹក​នាំ​ ISIS ឈ្មោះ Baghdadi គឺ​ជា​ការ​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​តាម​ប្រមាញ់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ក្រោយ​ពេល​ដែល​បុរស​រូប​នេះ​ បាន​ប្រកាស​រដ្ឋា​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ ២០១៤៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់