• 2019-11-19 05:14:14
  • ព័ត៌មាន

ទិដ្ឋភាព មុននិងក្រោយការសម្អាត​ស្ទឹងសៀមរាប

  • 2019-11-19 05:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីកន្លងទៅថ្មីៗ​នេះ ចៅសង្កាត់​សៀមរាប ខេត្តសៀមរាប បាន​ផ្ដើម​យុទ្ធនាការ​សម្អាត​ស្ទឹង​សៀមរាប ដោយ​ធ្វើ​ការ​ជិះ​ទូក​ប្រមូល​សំរាម ដើម្បី​សង្គ្រោះ​សំរាម​ចេញ​ពី​ស្ទឹង។

យុទ្ធនាការ​នេះ​បាន​ធ្វើ​ឡើង​ជា​ច្រើន​លើក​មក​ហើយ​ដើម្បី​ធ្វើ​ឲ្យ​ស្ទឹង​នេះ​គ្មាន​សំរាម ដោយ​លោកម៉ៃ សាមេត ចៅសង្កាត់សៀមរាប ធ្លាប់បានប្រាប់ Sabay កាលពីពេលថ្មីៗនេះថា «យើងដល់ពេលសង្គ្រោះសំរាមចេញពីស្ទឹងសៀមរាបហើយព្រោះសំរាមកាន់តែច្រើនឡើងៗនៅទីនេះ»

លោក ស៊ា សុផល ជាប្រធានអង្គការមូលនិធិទំពាំងស្នងប្ញស្សី ជាសហគ្រិនសង្គម ជាសកម្មជនអប់រំ និងបរិស្ថានប្លាស្ទិកទន្លេសាប បានបញ្ជាក់ថា ការសម្អាតសំរាមចេញពីស្ទឹងមានសារៈសំខាន់ណាស់ ក្រៅពីថែរក្សាស្ទឹង សោភណភាព និងកត្តាសំខាន់មិនឲ្យសំណល់ថង់ប្លាស្ទិកហូរចូលទន្លេសាប ជាដើម។

លោក ស៊ា សុផល កំពុង​ចូលរួម​សកម្មភាព​ប្រមូល​សំរាម​ចេញ​ពី​ស្ទឹង

សូមចុចអាន៖ មនុស្សរាប់ពាន់នាក់ត្រៀមរើសសំរាម នៅស្ទឹងសៀមរាប ផ្ញើសារអប់រំបរិស្ថាន មុនថ្ងៃបុណ្យឯករាជ្យ និងបុណ្យអំទូក

សូមចុចអាន៖ ស្ទឹងសៀមរាបចាប់ផ្ដើមយុទ្ធនាការសម្អាតស្ទឹងដោយជិះទូក

រូបភាព​ក្រោយ​សម្អាត​ស្ទឹង​សៀមរាប​ផ្នែក​ខាង​ក្រោម​ ដែល​ជាចំណុច​មុន​ហូរ​ទៅកាន់បឹង​ទន្លេសាប

ខាងក្រោម​នេះ រូបភាពស្ទឹងសៀមរាប នៅមិនទាន់ប្រមូល​សំរាម​ចេញ

រូបភាព៖ ផ្ដល់​ឲ្យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់