- 2019-11-22 08:53:46
- ព័ត៌មាន
ខុនដូកណ្ដាលក្រុងត្រឹម៧នាទីពីTK Avenue បង់រំលស់១០០ភាគរយអាចចូលនៅភ្លាម
- 2019-11-22 08:53:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខុនដូកណ្ដាលក្រុងត្រឹម៧នាទីពីTK Avenue បង់រំលស់១០០ភាគរយអាចចូលនៅភ្លាម
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអបអរការសម្ពោធសាកល្បងដាក់ឲ្យប្រើប្រាស់អាងហែលទឹក ខ្លឹបហាត់ប្រាណ ហាងកាហ្វេនៅក្នុងVista Condo លោក គង់ គឹមហុង នាយកប្រតិបត្តិបានថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងឡាយដែលបានគាំទ្រគម្រោងVistaនិងគម្រោងដ៏ទៃទៀតរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។
ក្នុងឳកាសដ៏ពិសេសនេះ លោក ភី នីដូណា នាយកផ្នែកលក់និងទីផ្សារ ក៏បានប្រកាសការផ្តល់ជូនពិសេស ដោយអតិថិជនអាចរំលស់១០០ភាគរយជាមួយក្រុមហ៊ុនផ្ទាល់ ហើយថែមទាំងអាចចូលរស់នៅបានភ្លាមៗទៀត។
Vista Condoបានបញ្ចប់ការសាងសង់ថ្មីៗនេះជាមួយទំហំបន្ទប់ធំទូលាយចាប់ពី៥៣,៣ម៉ែត្រការ៉េ ហើយអតិថិជនអាចទទួលបានប្លង់រឹងភ្លាមៗទៀតផង។ វិធីបង់ប្រាក់មានច្រើនជម្រើស រួមមានការរំលស់ជាមួយក្រុមហ៊ុនផ្ទាល់ ឬធនាគារ ដែលការបង់ប្រាក់ងាយស្រួល អាចរំលស់បានចាប់ពី៣៣៥ដុល្លារក្នុងមួយខែប៉ុណ្ណោះ។
ចំណែកទីតាំងVista Condoស្ថិតក្នុងតំបន់សក្តានុពលចុះពីផ្លូវជាសុផារ៉ាតែ២០០ម៉ែត្រប៉ុណ្ណោះ ដែលអាចធ្វើដំណើរត្រឹមតែ៧នាទីពីផ្សារទំនើបTK Avenue រឺ ៦នាទីពីផ្សារAEON សែនសុខ។
ភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេល២០ឆ្នាំនេះ គឺដោយសារទីតាំងអភិវឌ្ឍគម្រោងនីមួយៗមានសក្តានុពល តម្លៃអចលនទ្រព្យមានកំណើនលឿន និងផ្តោតលើគុណភាពសំណង់ដែលមានស្តង់ដាខ្ពស់។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈទូរសព្ទ័លេខ : 085 880 883