• 2019-12-04 02:21:24
  • ព័ត៌មាន

ព្យុះទីហ្វុង សម្លាប់មនុស្ស ៤​នាក់ និងបង្ខំឲ្យហ្វីលីពីនបិទទ្វារព្រលានយន្ដហោះកណ្ដាលរដ្ឋធានី

  • 2019-12-04 02:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះ​ទីហ្វុង​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​មួយ បាន​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​បង្ខំ​ឲ្យ​អាជ្ញាធរ​បិទ​ទ្វារ​ព្រលាន​យន្ដហោះ​ធំ​ជាង​គេ​ក្នុង​ប្រទេស។

ព្យុះ​ទីហ្វុង Kammuri បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​មក​ភាគ​អាគ្នេយ៍​នៃ​កោះ Luzon ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​បំផុត កាល​ពី​យប់​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ ព្យុះ​នេះ ត្រូវ​បាន​ចាត់​ចូល​ក្នុង​ព្យុះ​កម្រិត​ទី ៤ ដែល​មាន​ល្បឿន​ខ្យល់​រហូត​ដល់ ២១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពីរ​នាក់ បាន​ស្លាប់​ដោយ​សារ​ដើមឈើ​រលំ​សង្កត់ និង​ពីរ​នាក់​ផ្សេង​ទៀត​ស្លាប់​ដោយ​សារ​បាក់​ដំបូល​សង្កត់។ ការ​ស្លាប់​នេះ ត្រូវ​បាន​រាយការណ៍​ដោយ​អាជ្ញាធរ​មក​ពី​ខេត្ត​បី​ផ្សេង​គ្នា​រួម​មាន Oriental Mindoro, Camarines Sur និង Zambales នៅ​ភាគ​ខាង​ជើង។

ជាមួយ​គ្នា​ដែរ ជើង​ហោះ​ហើរ​ជាង ១០០ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ម៉ានីឡា ប្រកាស​លុប​ចោល និង​បិទ​ទ្វារ​អាកាសយានដ្ឋាន​អន្ដរជាតិ Ninoy ​រយៈ​ពេល ១២​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ​ចាប់​ពី​ម៉ោង ១១​ព្រឹក រហូត​ដល់ ១១​យប់ ម៉ោង​ក្នុង​តំបន់៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់