• 2019-12-05 09:09:34
  • ព័ត៌មាន

គួរឲ្យរន្ធត់! ផ្ទុះមីនតោនមួយគ្រាប់នៅភូមា សម្លាប់ទេសចរអាល្លឺម៉ង់ម្នាក់

  • 2019-12-05 09:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទេសចរ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ត្រូវ​បាន​សម្លាប់ និង​ស្ត្រី​ជនជាតិ​អាហ្សង់ទីន​ម្នាក់​ទៀត​រង​របួស ក្រោយ​ផ្ទុះ​មីន​តោន​នៅ​ភាគ​ខាង​កើត​រដ្ឋ Shan ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

យោង​តាម​ប៉ូលិស​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ កើតឡើង​នៅ​ជិត​ទីក្រុង Hsipaw ដែល​ជា​តំបន់​ល្បីល្បាញ​សម្រាប់​ការ​ឡើង​ភ្នំ។ បុរស​ជា​ជន​រងគ្រោះ​ដែល​បាន​ស្លាប់ ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​អាយុ ៤០​ឆ្នាំ ជនជាតិ​អាល្លឺម៉ង់។ គ្រាប់​មីន បាន​ផ្ទុះ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​នៅ​កន្លែង​ដែល​ទេសចរ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​នោះ​ទេ។ ចំណែក​ឯ​ស្ត្រី​ជនជាតិ​អាហ្សង់ទីន​វ័យ ៣៩​ឆ្នាំ បាន​រង​របួស​ស្រាល​និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៦​កន្លង​ទៅ ជន​បរទេស​ពីរ​នាក់​ផ្សេង​ទៀត ក៏​ធ្លាប់​បាន​រង​របួស​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​មីន​នៅ​ជិត​ទីក្រុង Kyaukme ផងដែរ ប៉ុន្តែ​សំណាង​ល្អ​មិន​មាន​អ្នក​រង​គ្រោះ​ដល់​ថ្នាក់​បាត់​បង់​ជីវិត៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់