• 2019-12-20 04:57:46
  • ការអប់រំ

ឱកាសទទួលបានសៀវភៅច្បាប់ដើមល្អៗ បញ្ចុះតម្លៃ៥០% ដល់ ៩០%

  • 2019-12-20 04:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដែលចូលចិត្តអានសៀវភៅ ឱកាសល្អបានមកដល់ហើយ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale បាននាំយកសៀវភៅច្បាប់ដើមល្អៗ (Original Books) ចំនួន ១ លានក្បាលមកដាក់លក់ ដោយបញ្ចុះ តម្លៃ ពី ៥០% ទៅ ៩០% ។ ពិព័រណ៍សៀវភៅនេះធ្វើឡើងនៅផ្សារុងរឿង ក្នុងសង្កាត់ជ្រោយចង្វា ចាប់ពីថ្ងៃទី ៩ មករា ដល់ថ្ងៃទី ២០ មករា ឆ្នាំ ២០២០។

សន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៩ ធ្នូ ២០១៩ នៅអគារ RIANTREE ពិព័រណ៍ Big Bad Wolf Book Sale បានដាក់បង្ហាញសៀវភៅគំរូជាច្រើនមុខ តម្រូវតាមគ្រប់ស្រទាប់វ័យ ក្នុងនោះរួមមាន សៀវភៅទាក់ទងនឹងជំនួញ បណ្ដុះគំនិត ទស្សនវិជ្ជា ប្រលោមលោក ម្ហូបអាហារ ស្ត្រី និងសម្រស់ Comic Book ភាសាអង់គ្លេស សៀវភៅសម្រាប់កុមារ និងសៀវភៅជាច្រើនទៀត។

អ្វីដែលពិសេសជាងគេនោះ គឺសៀវភៅវេទមន្ត (Magic Book) សម្រាប់កុមារ ដែលជាសៀវភៅទំនើប រចនាតម្រូវតាមចំណូលចិត្តកុមារសម័យបច្ចេកវិទ្យា។ សៀវភៅនេះអាចអានធម្មតាក៏បាន អាចប្រើជាមួយ App វីដេអូ 3D មានសំឡេងក៏បាន។ សៀវភៅទាំងនេះទំនងមានតម្លៃថ្លៃ ក៏ប៉ុន្តែនៅឱកាសពិព័រណ៍សៀវភៅនេះតម្លៃត្រឹម ២ ៤០០០៛ ឬ ៦ដុល្លារ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់