• 2019-12-27 02:12:50
  • ព័ត៌មាន

រវាងកង់បី និង PassApp មានរឿងត្រូវបកស្រាយ!

  • 2019-12-27 02:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ការ​លេច​ចេញ​វត្តមាន​ស្រប​ពេល​គ្នា​រវាង​ម៉ូតូ​កង់​បី និង​សេវាកម្ម PassApp នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​យល់​ច្រឡំ​ថា​​ម៉ូតូ​កង់​បី​គឺ​ជា​ PassApp ហើយ​ PassApp គឺ​ជា​ម៉ូតូ​កង់​បី និង​នាំ​ឲ្យ​កើត​មាន​​ពាក្យ​មិន​ត្រឹម​ត្រូវ​មួយ​ឃ្លា​ថា "ហៅ​ PassAppជិះ"​។

តាម​ពិត​ទៅ​ PassApp ​គឺ​ជា​សេវាកម្ម​ហៅ​តាក់ស៊ី​តាម​រយៈ​ទូរសព្ទ​ដៃ ដែល​តាក់ស៊ី​​​​​ផ្ដល់​ដោយ​សេវាកម្ម​ដ៏​ពេញ​និយម​មួយ​នេះ​គឺ​មាន​ច្រើន​ជម្រើស ​រួម​មាន​ជា​រថយន្ត​ធម្មតា, ជា​ម៉ូតូ​កង់​បី, ជា​រថយន្ត​តួ​ខ្ពស់​ SUV, និង​ជា​រម៉ក​កង់​បី ដែល​មាន​គិត​កម្រៃ​ខុសៗ​គ្នា។ ដូច​នេះ​ឃ្លា​ដែល​ត្រឹម​ត្រូវ​ គួរ​និយាយ​ថា​ "ហៅ​​ម៉ូតូ​កង់​បី​​ជិះ​ តាម​ PassApp” ឬ "ហៅ​តាក់ស៊ី​ជិះ​ តាម PassApp” ជា​ដើម។

​​​​​​​​ក្រៅ​ពី​ PassApp មាន​សេវាកម្ម​ហៅ​តាក់ស៊ី​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​ ជា​បន្ត​បន្ទាប់។ ​​ដោយ​សារ​តែ PassApp មាន​វត្តមាន​មុន​គេ​នៅ​កម្ពុជា ទើប​នាំ​ឲ្យ​កើត​មាន​ការ​​និយាយ​ "ហៅ​ PassAppជិះ" ក្លាយ​ជា​ទម្លាប់​មួយ​របស់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន។​

ត្បិត​ថា​សេវាកម្ម​​ហៅ​តាក់ស៊ី​តាម​ទូរសព្ទ​នា​ពេល​បច្ចុប្បន្ន​មាន​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​សេវាកម្ម PassApp នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង និង​ឈាន​មុខ​គេ​ជា​និច្ច។

ដើម្បី​ដំឡើង​កម្មវិធី PassApp អាច​ចុច​ទី​នេះ​សម្រាប់ iOS និង​ចុច​ទី​នេះ​សម្រាប់ Android៕

អត្ថបទ៖ សុខហេង

មតិយោបល់