• 2020-01-16 07:13:37
  • ព័ត៌មាន

មកដឹង ការពិតគួរឲ្យភ្ញាក់ផ្អើល ៥យ៉ាង ពីមេដឹកនាំផ្ដាច់ការ ហ៊ីត្លែរ កម្រមានអ្នកដឹងបំផុត

  • 2020-01-16 07:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាដុល ហ៊ីត្លែរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​អាក្រក់​បំផុត នៅ​លើ​ពិភពលោក។ លោក​គឺ​ជា​មេដឹកនាំ​ផ្ដាច់ការ​នៃ​គណបក្ស ណាស៊ី (Nazi) ដែល​ល្បី​រន្ទឺ​ទូទាំង​ពិភពលោក។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​បាន​ដឹង​អំពី​មនោគមវិជ្ជា​ប្រកាន់​ជាតិសាសន៍ , ភាពអន្តរាយ និង មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​សម្លាប់ នៅ​ក្រោម​ការ​បញ្ជា​របស់​លោក។

ខាងក្រោម​នេះ​គឺ​ជា​ការ​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល ទាំង​៨យ៉ាង ពី​មេដឹកនាំ​ផ្ដាច់ការ អាដុល ហ៊ីត្លែរ ដែល​កម្រ​មាន​អ្នក​ដឹង​បំផុត៖

#១ ហ៊ីត្លែរ ធ្លាប់​លួច​ស្រលាញ់​ស្រី​ជនជាតិ​ជ្វីហ្វ (Jewish)

វា​ស្ដាប់​ទៅ​ដូច​ជា​ឆ្កួត​បន្តិច ប៉ុន្តែ ហ៊ីត្លែរ បាន​លង់​ស្រលាញ់​នារី​ជនជាតិ​ជ្វីហ្វ​វ័យក្មេង​ម្នាក់ នៅ​ឯ​សាលារៀន។ ឈ្មោះ​របស់​នាង​គឺ Stephanie Isak ប៉ុន្តែ​នាង​មិន​បាន​ដឹង​ថា ហ៊ីត្លែរ លួច​ស្រលាញ់​នាង​ឡើយ។ នៅ​ពេល​នោះ ហ៊ីត្លែរ មាន​កា​ខ្មាសអៀន​ខ្លាំង​ណាស់ ហើយ​មិន​ដែល​ប្រាប់​នាង​អំពី​ក្តី​ស្រលាញ់​របស់​ខ្លួន​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា ហ៊ីត្លែរ មាន​គំនិត​រវើរវាយ​អំពី​នាង ដែល​ក្រោយ​មក​អាច​ក្លាយ​ទៅ​ជា ការ​ស្អប់​ជនជាតិ​ជ្វីហ្វ​ទាំងមូល​តែម្ដង។

#២ ហ៊ីត្លែរ មាន​បញ្ហា​រំលាយ​អាហារ

ហ៊ីត្លែរ មាន​បញ្ហា​បំពង់​រំលាយ​អាហារ​ធ្ងន់ធ្ងរ ពេញ​មួយ​ជីវិត​តែម្ដង។ ជារឿយៗ ហ៊ីត្លែរ តែង​ឈឺ​ក្រពះ , រាគ​រ៉ាំរ៉ៃ និង មិន​ស្រួល​ក្នុង​ខ្លួន​បន្ទាប់​ពី​ទទួលទាន​អាហារ​រួច។ ហ៊ីត្លែរ មាន​ការ​ភ័យខ្លាច​ខ្លាំង​ណាស់​ថា គេ​អាច​ដឹង​ពី​បញ្ហា​ទាំង​នេះ ដោយ ហ៊ីត្លែរ បាន​ព្យាយាម​ប្រើ​ថ្នាំ​ចំនួន ២៩ មុខ​ផ្សេងៗ​គ្នា ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​បាន។

#៣ ហ៊ីត្លែរ មាន​ពង​ទក

ការ​ប្រយុទ្ធ​ប្រឆាំង​សម្រាប់​ចក្រភព​អាល្លឺម៉ង់ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ហ៊ីត្លែរ បាន​រង​របួស ហើយ​ក្រុម​គ្រូពេទ្យ បាន​វះកាត់​ពង​ស្វាស​របស់​លោក​ម្ខាង​ចេញ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​លោក។ វា​បាន​កើត​ឡើង ក្នុង​អំឡុង​ពេល​សង្គ្រាម​សមរភូមិ Battle of the Somme នៅ​ឆ្នាំ១៩១៦។

#៤ ហ៊ីត្លែរ ធ្លាប់​ចង់​ធ្វើ​ជា​អាចារ្យ

នៅ​ពេល ហ៊ីត្លែរ មាន​អាយុ ៤ឆ្នាំ លោក​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​បឹង​មួយ ហើយ​ត្រូវ​អាចារ្យ​ម្នាក់​ជួយ​សង្គ្រោះ​ជីវិត។ ដោយសារ​តែ​ឧបទ្ទវហេតុ​នេះ​ហើយ​ទើប ហ៊ីត្លែរ គិត​ចង់​ធ្វើ​ជា​អាចារ្យ។

#៥ ហ៊ីត្លែរ ដៃ​ដល់​ចំពោះ​មនុស្ស​ស្រី

ហ៊ីត្លែរ អាច​ស្ទាបអង្អែល និង​រួមភេទ​ជាមួយ​មនុស្ស​ស្រី​ណា​ម្នាក់ បើ​ទោះ​បី​ជា​ពួក​នាង​ចង់ ឬ​មិន​ចង់​ក៏ដោយ។ មិនតែប៉ុណ្ណោះ ហ៊ីត្លែរ ថែម​ទាំង​មាន​ទំនាក់ទំនង​ជាមួយ​ក្មួយ​ស្រី ឈ្មោះ Geli Raubal ទៀត​ផង។ យ៉ាងណាមិញ នៅ​អាយុ ២៣ឆ្នាំ នាង Raubal បាន​ធ្វើ​អត្តឃាត ហើយ​រឿង​នេះ​កើតឡើង ប្រហែល​មក​ពី​សកម្មភាព​ផ្លូវ​ភេទ​មិន​អាច​ទទួល​យក​បាន​ដែល ហ៊ីត្លែរ ធ្វើ​ដាក់​នាង។

ប្រភព៖ Brightside ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់