• 2020-01-21 02:33:30
  • ព័ត៌មាន

មកមើល ម៉ូដសក់ដ៏ចម្លែករបស់កុលសម្ព័ន្ធ Himba មិន​ធ្លាប់​ឃើញពីមុនមក

  • 2020-01-21 02:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​អ្នក​ថត​រូប​ជនជាតិ​អង់គ្លេស​ម្នាក់ តាម​ប្រមាញ់​ដល់​សាធារណ​រដ្ឋ​អង់ហ្គោឡា ​ដើម្បី​ស្វែង​រក​មើល​ក្រុម​កុលសម្ព័ន្ធ​ដែល​មិន​ធ្លាប់​ឃើញ​ពិភព​​ខាង​ក្រៅ​។

អ្នក​ថត​រូប​នេះ​មាន​ឈ្មោះ Tariq Zaidi ​រស់​នៅ​​ទីក្រុង​ឡុងដ៍ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​នានា​នៅ​អាហ្វ្រិក​ខាង​ត្បូង​អស់​ជា​ច្រើន​ខែ រហូត​បាន​ជួប​​កុលសម្ព័ន្ធ Himba, Mwila, Mucuroca និង Mucuis។

តាម​ប្រភព​​មាន​ជនជាតិ​ភាគ​តិច​​ប្រមាណ ៩០​ក្រុម នៅ​សាធារណ​រដ្ឋ​អង់ហ្គោឡា ដែល​មាន​ព្រំដែន​ជាប់​ប្រទេស Namibia និង​បូសវ៉ាណា ភាគ​ខាង​ត្បូង ​ហ្សំប៊ី​ភាគ​ខាង​កើត និង​កុងហ្គោ​ភាគ​ខាង​ជើង។

ម៉ូដ​សក់​របស់​ពួក​គេ​បាន​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​បង្កើត​វា​ឡើង​ ពិសេស​ត្រូវ​ប្រើ​រុក្ខជាតិ​ស្ងួត​ម្យ៉ាង​ដូច​ចំបើង និង​រោម​ពពែ។ ពួក​គេ​មាន​មោទនភាព​ចំពោះ​ម៉ូដ​សក់ និង​សំលៀក​បំពាក់​របស់​ខ្លួន​ខ្លាំង​ណាស់។

ស្ត្រី​​រៀប​ការ​ហើយ​មាន​ពាក់​ខ្សែ​ក​ធំៗ ផលិត​ពី​ស្ពាន់ ឬ​ដែក។ ​ចំពោះ​ស្ត្រី​ពេញ​ក្រមុំ​ត្រូវ​ពាក់​មកុដ​ខុស​គេ​ដែល​បង្កើត​ឡើង​ដោយ​ស្បែក​គោ ឬ​ពពែ។ តោះ​ទស្សនា​រូប​ភាព​ខាង​ក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់