• 2020-01-29 06:51:18
  • ព័ត៌មាន

បន្ថែមមន្តស្នេហ៍ កំចាត់បាក់តេរីបានល្អឱ្យតែចេះវិធីការពារទាំង ៥ នេះលែងភ័យបញ្ហាក្លិនខ្លួនហើយ

  • 2020-01-29 06:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលលេងកីឡា ច្បាស់ណាស់រាងកាយរបស់អ្នកនឹងបញ្ចេញទាំងជាតិពុល ជាតិញើស និងបាក់តេរីដែលបង្កឲ្យមានក្លិនខ្លួន។ តួយ៉ាងបើហាត់ នៅកន្លែងហាត់ប្រាណ បាក់តេរីងាយកកើតណាស់ ម្យ៉ាងទាំងខ្លិនក៏មិនសូវល្អ។ មួយវិញទៀតបើមានក្លិនខ្លួនមិនល្អ អ្នកនឹងបាត់បង់ទំនុកចិត្តជាក់ជាមិនខាន។ ដូច្នេះថ្ងៃនេះ យើងនឹងមកស្វែងយល់គន្លឹះនានា ដែលអាចការពារ និងកាត់បន្ថយក្លិនខ្លួនសម្រាប់អ្នកចូលចិត្តលេងកីឡា និងធ្វើការងារសកម្មៗក្រោមកម្ដៅថ្ងៃ។

១. ប្រើសាប៊ូការពារបាក់តេរី

មេរោគ និងបាក់តេរីគឺជាមេខ្លោងដែលនាំឲ្យខ្លួនមានក្លិន ពិសេសនៅពេលស្ថិតក្រោមកម្ដៅថ្ងៃ និងបែកញើសខ្លាំងក្រោយហាត់ប្រាណ ឬធ្វើពលកម្មធ្ងន់ៗ។ ការងូតទឹកសម្អាតខ្លួនគឺជាវិធីបណ្ដោះអាសន្នមួយសម្រាប់កម្ចាត់បាក់តេរី តែបើអ្នកជ្រើសរើសសាប៊ូណាដែលអាចកម្ចាត់ និងប្រឆាំងបាក់តេរីតែម្ដងគឺរឹតតែល្អ ព្រោះវាអាចនាំទាំងអនាម័យ និងការពារក្លិនខ្លួនបានច្រើនជាងសាប៊ូធម្មតា។

២. គ្រប់គ្រងរបបអាហារឲ្យត្រឹមត្រូវ

គេថាបើអ្នកញ៉ាំអ្វី អ្នកនឹងទទួលបានលទ្ធផលមកវិញ ដែលមានទាំង ល្អ ឬអាក្រក់ ទៅតាមប្រភេទអាហារទាំងនោះ។ ជាក់ស្ដែងអាហារមួយចំនួនដូចជាខ្ទឹមស ខ្ទឹមបារាំង សុទ្ធតែមានក្លិនខ្លាំង ហើយបញ្ចេញក្លិនរឹតតែអាក្រក់នៅពេលដែលអ្នកបែកញើស។ ខណៈភេសជ្ជៈដែលផ្ទុកជាតិអាល់កុល និងកាហ្វេអ៊ីន ក៏ជាមេក្នុងការជំរុញញើស ឲ្យចេញមកច្រើនដែរ។ ដូច្នេះបើមិនចាំបាច់ កុំញ៉ាំអាហារប្រភេទនេះច្រើនពេក។ ហើយបើជៀសមិនបាន អ្នកគួរដាក់កម្រិតខ្លួនឯង ឲ្យញ៉ាំត្រឹមបរិមាណសមល្មមបានហើយ។

៣. ស្លៀកសម្លៀកបំពាក់ដែលអាចស្រូបញើសបានល្អ

ប្រភេទសាច់កំណាត់មួយចំនួន អាចធ្វើឲ្យខ្លួនអ្នកបែកញើសកាត់តែច្រើន បើពាក់នៅពេលហាត់ប្រាណ។ អ្នកគួររើសយកខោអាវដែលធ្វើពីសាច់កំណាត់ណា ដែលស្រូបញើសបានល្អដូចជា កប្បាស សូត្រ ឬរោមសត្វ ដើម្បីឲ្យខ្យល់ចេញចូលបានល្អ ធ្វើឲ្យខ្លួនអ្នកស្ងួតញើស។ នៅពេលដែលអ្នកបែកញើសតិច បាក់តេរីនៅលើខ្លួន នឹងមិនអាចមានអាចកកើតបានទេឡើយ ហើយក្លិនអាក្រក់ក៏ពិបាកនឹងកើតមានដែរ។

៤. បោកសម្លៀកបំពាក់ឲ្យបានស្អាតល្អ

សម្អាតខ្លួនស្អាតហើយ តែបើស្លៀកសម្លៀកបំពាក់ដែលមានបាក់តេរីទំលើ ក្លិនអាក្រក់ៗនឹងនៅតែកើតមានឡើង។ ដូច្នេះអ្នកត្រូវប្រាកដថា តែងតែសម្អាតសម្លៀកបំពាក់ឲ្យបានទៀងទាត់ និងស្អាតជានិច្ច មិនថាខោអាវសម្រាប់ពាក់ប្រចាំថ្ងៃ ឬខោអាវកីឡានោះទេ។ អ្វីដែលសំខាន់ជាងនេះ ត្រូវរក្សាអនាម័យឲ្យបានល្អខ្ជាប់ខ្ជួនដូចជាការលាងសម្អាតដៃ និងជើង ដើម្បីការពារកុំឲ្យមានបាក់តេរី និងក្លិនមិនល្អនានាកកើតបាន។

៥. ប្រើផលិតផលរក្សាក្លិនខ្លួន

ការប្រើផលិតផលកម្ចាត់ក្លិនគឺជាជម្រើសល្អមួយ តែបើអាចរកវិធីណាមកការពារកុំឲ្យមានក្លិនកុំឲ្យកើតបាក់តេរី និងក្លិនតែម្ដងនោះគឺរឹតតែល្អ។ សម្រាប់អ្នកធ្វើការងារសកម្មច្រើន នៅក្រោមកម្ដៅថ្ងៃ និងចូលចិត្តលេងកីឡា អាចរើសយកផលិតផលថ្មីមួយគឺ ADIPOWER របស់ Adidas ដែលមានសមត្ថភាពអាចការពារមិនឲ្យមានក្លិនខ្លួន ទោះបែកញើសខ្លាំង វាអាចទប់ស្កាត់បានរហូតដល់ ៧២ ម៉ោង ឬ ៣ ថ្ងៃពេញឯណោះ។

ADIPOWER គឺឈុតគ្រឿងសម្អាងដែលមាន សាប៊ូដុះខ្លួន រ៉ូលអនលាបក្លៀក និងស្ព្រេយ៍បាញ់ខ្លួន ដែលមានបែងចែកជាឈុតសម្រាប់បុរស និងស្រ្តី។ តែមុននឹងទិញ ត្រូវពិនិត្យមើលស្លាកសញ្ញាក្រុមហ៊ុន L.S.S.C នៅលើផលិតផលឲ្យច្បាស់សិន ដើម្បីធានាថាជាផលិតផលពិត និងមានគុណភាពល្អ មកពីរោងចក្រផ្ទាល់៕

មតិយោបល់