- 2020-02-11 07:27:28
- ព័ត៌មាន
អភិបាលខេត្តព្រះសីហនុ ស្នើដល់ភ្ញៀវទេសចររឿងមួយសម្រាប់អ្នកមកកម្សាន្តនៅឆ្នេរសមុទ្រ
- 2020-02-11 07:27:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលខេត្តព្រះសីហនុ ស្នើដល់ភ្ញៀវទេសចររឿងមួយសម្រាប់អ្នកមកកម្សាន្តនៅឆ្នេរសមុទ្រ
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋ ដែលមកកម្សាន្តតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាអ្វីឡើយ តែត្រូវ ទុកដាក់ វេចខ្ចប់សម្រាមឲ្យបានត្រឹមត្រូវ។ នេះបើយោងតាមផេក ប្រតិកម្មរហ័សខេត្តព្រះសីហនុ ដែលបានបង្ហោះនៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រភពដដែលបានរៀបរាប់ទៀតថា នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូន ដែលមកលេកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាអ្វីឡើយ ហើយមិនអនុញ្ញាត ឲ្យមានការវាតទីធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឲ្យបងប្អូនមកពីឆ្ងាយ អាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២ ០០០ ឬ ៣ ០០០រៀល ជាដើម ក៏ជាការចូលរួមឲ្យអ្នកមកលេង ទុកដាក់សម្រាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ៕