• 2020-02-12 06:54:23
  • ព័ត៌មាន

ហួសចិត្ត! ខ្លាចឆ្លងវីរុសពេក ពលរដ្ឋសិង្ហបុរីយកម្រាមដៃពាក់ស្រោមអនាម័យ ចុចប៊ូតុងជណ្ដើរយន្ដ

  • 2020-02-12 06:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ដែល​មាន​របាយការណ៍​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា ៤៧​ករណី​ក្នុង​ប្រទេស សិង្ហបុរី​បាន​ប្រកាស​ដាក់​ប្រទេស "​ស្ថិត​ក្រោម​ការ​ឆ្លើយ​តប​នៃ​ការ​ផ្ទុះ​ជំងឺ" កាល​ពី​ថ្ងៃ​ទី ៧​ខែ​កុម្ភៈ​កន្លង​ទៅ។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ ពលរដ្ឋ​សិង្ហបុរី​នាំ​គ្នា​ប្រញាប់​ប្រញាល់​ទៅ​ផ្សារ​ទំនើប និង​ឱសថស្ថាន​នានា ដើម្បី​ស្ដុក​ស្បៀង​អាហារ​និង​របស់​ប្រើប្រាស់​សំខាន់​ៗ ក្នុង​ករណី​ថា​ការ​ឆ្លង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ របស់​សំខាន់​ៗ​ដូច​ជា ម៉ាស, ទឹក​លាង​ដៃ, ក្រដាស​ជូត និង​អាហារ​កំប៉ុង សុទ្ធ​តែ​ជា​ទំនិញ​លក់ដាច់​ក្នុង​ខណៈ​ពេល​ជ្រួលច្របល់។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​ថា​ស្រោម​អនាម័យ​ក៏​ត្រូវ​បាន​ប្រជាជន​សម្រុក​ទិញ​អស់​ៗ​ពី​ហាង​ផង​ដែរ។

យោង​តាម​រូប​ភាព​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​បង្ហាញ ពលរដ្ឋ​នាំ​គ្នា​ទិញ​ស្រោម​អនាម័យ​ដើម្បី​ពាក់​ម្រាម​ដៃ​ការ​ពារ​ឆ្លង​មេរោគ​នៅ​ពេល​ចុច​ប៊ូតុង​ជណ្ដើរ​យន្ដ។ ជណ្តើរយន្តអាចជាកន្លែងដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ CoVID-19 ពិត​ប្រាកដ​មែន ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ថា​ការពាក់ម្រាមដៃ​ដោយស្រោមអនាម័យ គឺ​ជា​ការ​ខ្ជះខ្ជាយ។ ផ្ទុយ​ពី​នេះ មធ្យោបាយ​ដែល​ប្រសើរ​បំផុត​សម្រាប់​ការ​ពារ​ខ្លួន គឺ​ការ​លាងដៃ​ជាមួយ​សាប៊ូ, មិន​ត្រូវ​យក​ដៃ​កខ្វក់​មក​ប៉ះ​មុខ និង​ការ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​ពេល​ចេញ​ទៅ​ក្រៅ ឬ​កន្លែង​មាន​មនុស្ស​ច្រើន​ជា​ដើម៕

ប្រភព៖ worldofbuzz ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់