• 2020-02-13 02:07:16
  • ព័ត៌មាន

ស្ងាត់ៗ! កោះពស់​អភិវឌ្ឍដល់ណាហើយ?

  • 2020-02-13 02:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Karkov Pavel តំណាង​ក្រុមហ៊ុន​កោះពស់ ខេមបូឌា អ៊ិនវេសមេន គ្រុប អិលធីឌី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ទទួលបាន​ការអនុញ្ញាត​ពីរាជរដ្ឋាភិបាល​នូវ​គម្រោង​អភិវឌ្ឍន៍​នៅលើ​កោះពស់​មាន​ទំហំ ១១៦​ហិកតា។ ក្រុមហ៊ុន​បាន​សាងសង់​ស្ពាន​ឆ្លង​សមុទ្រ​ប្រវែង ៩០០​ម៉ែត្រ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​លើ​កោះពស់ មាន​ដូចជា ផ្លូវបេតុង​បាន ៦០​ភាគរយ នៃ​ផ្លូវប្រវែង​ជាង ៥គីឡូម៉ែត្រ និង​ហេដ្ឋារចនា​សម្ព័ន្ធ ភូមិគ្រឹះ​៣៦ ក៏ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​សាងសង់​ភូមិគ្រឹះ​បាន១៨ ទន្ទឹម​នោះរក្សា​ព្រៃឈើ​នៅលើ​កោះពស់​បាន ៦០​ភាគរយ ព្រមទាំង​បានរៀបចំ​ប្រព័ន្ធ​ទឹកស្អាត និង​ភ្លើងរួចរាល់ ក្រៅពី​ប្រព័ន្ធ​ផ្លូវមេ ក៏មាន​សាងសង់​ផ្លូវតូចៗ​ជាច្រើន​ទៀត ។ ការអភិវឌ្ឍ​នៅលើ​កោះពស់ គឺ​ដើម្បី​បម្រើ​សេវា​ទេសចរណ៍។

ការ​ឱ្យដឹង​ខាងលើ​នេះ ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​លើសំណើ​សុំ​អនុញ្ញាត និង​ការគាំទ្រ​គោលការណ៍​ដល់ការងារ​ជួសជុល កែលម្អ និង​ពង្រីក​ឆ្នេរខ្សាច់​លំហែកាយ កោះពស់ របស់​ក្រុមហ៊ុន ក្រោមអធិបតីភាព​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ​២០២០។

លោក គួច ចំរើន បានធ្វើការ​ណែនាំ​ក្រុមហ៊ុន​កោះពស់ ចំនួនពីរ​ចំនុច៖

ទី១. គឺនៅថ្ងៃទី២២ ខែកុម្ភ:​ ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីជំនាញចុះពិនិត្យពីស្ថានភាព នៃការអភិវឌ្ឍ​របស់ក្រុមហ៊នជាក់ស្តែង ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់។

ទី២.ក្រុមហ៊ុនត្រូវធ្វើ​ ផែនការមេ ឱ្យខានតែបាន បើមានផែនការមេ រដ្ឋបាលខេត្តគាំទ្រ និងឯកភាពដោយផ្អែកតាមផែនការមេ គោរពទៅតាមបទដ្ឋានបច្ចេកទេស ដែលទទួលស្គាល់ដោយមន្ទីរ និងស្ថាប័នជំនាញ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

មតិយោបល់