• 2020-02-13 02:20:56
  • សេដ្ឋកិច្ច

ធនាគារធំបំផុត​មួយ​របស់​ថៃ គាំទ្រដល់ការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ថៃ

  • 2020-02-13 02:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា មាន​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ ដើម្បី​គាំទ្រ និង​លើក​កម្ពស់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ពាណិជ្ជករ​ថៃ និងកម្ពុជា ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​លោក Pipit Aneaknithi នាយកគ្រប់គ្រងធនាគារកសិកនថៃ (Kasikornbank) និងលោក Vichit Yathip ជាប្រធានសមាគមមិត្តភាពថៃ-កម្ពុជា។

ពិធីចុះ​ហត្ថលេខា​​នេះ ក៏​មាន​ការ​ចូលរួម​ធ្វើ​ជា​សាក្សី​​សំណាក់​សម្ដេច​ពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង​ការពារ​ជាតិ និង​ក្នុង​នាម​ជាប្រធាន​សមាគម​មិត្តភាព​កម្ពុជា-ថៃ និង​ឯកឧត្ដម Panyarak Poolthup ឯកអគ្គរដ្ឋទូតថៃ ប្រចាំកម្ពុជាផងដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ (ទី៤ រាប់ពីឆ្វេង), ឯកឧត្ដម Panyarak Poolthup (ទី៥ រាប់ពីឆ្វេង), លោក Pipit Aneaknithi (ទី៣ រាប់ពីស្ដាំ), Vichit Yathip (ទី៣ រាប់ពីឆ្វេង)

ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ ដើម្បី​គាំទ្រ និង​លើក​កម្ពស់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ពាណិជ្ជករ​ថៃ និងកម្ពុជានេះ ធ្វើ​ឡើង​​ក្នុងគោលបំណងជម្រុញឲ្យមានពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែច្រើនឡើង៕

មតិយោបល់