- 2020-02-20 06:41:57
- ព័ត៌មាន
មកមើល រូបសំណាក់ព្រះពុទ្ធខ្ពស់ជាងគេកំពុងសង់នៅបាងកក ត្រៀមបង្ហើយចុងឆ្នាំនេះ
- 2020-02-20 06:41:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល រូបសំណាក់ព្រះពុទ្ធខ្ពស់ជាងគេកំពុងសង់នៅបាងកក ត្រៀមបង្ហើយចុងឆ្នាំនេះ
ចន្លោះមិនឃើញ
រូបសំណាក់ព្រះពុទ្ធធំបំផុតមួយដែលកំពុងសាងសង់នៅភាគខាងលិចទីក្រុងបាងកក នឹងក្លាយជារូបសំណាក់ខ្ពស់ជាងគេបំផុតក្នុងទីក្រុងក្រោយបញ្ចប់ការសាងសង់នាចុងឆ្នាំនេះ។
រូបសំណាក់កម្ពស់ ៦៩ម៉ែត្រដែលស្មើនឹងអគារ ២០ជាន់ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Dhammakaya នៅឯវត្ត Paknam Bhasicharoen។ រូបសំណាក់ព្រះពុទ្ធគង់សមាធិនេះ ត្រូវបានសាងសង់ឡើងពីស្ពាន់ក្នុងទំហំទឹកប្រាក់សរុបប្រមាន ១លានបាត (ជាង ៣ម៉ឺនដុល្លារ)។ យោងតាមអ្នកនាំពាក្យឲ្យដឹងថា ទឹកប្រាក់សម្រាប់ការសាងសង់ភាគច្រើនបានមកពីការបរិច្ចាគរបស់ពលរដ្ឋក្នុងតំបន់។
តាមគម្រោង ការសាងសង់នឹងត្រូវបានបញ្ចប់នៅខែកក្កដាខាងមុខ ហើយក្លាយជារូបសំណាក់ខ្ពស់ជាងគេបំផុតក្នុងទីក្រុងបាងកក ជំនួសឲ្យរូបសំណាក់បច្ចុប្បន្នដែលមានកម្ពស់ ៣២ម៉ែត្រស្ថិតក្នុងវត្ត Indraviharn។ យ៉ាងណារូបសំណាក់ខ្ពស់ជាងគេបំផុតក្នុងប្រទេសថៃ គឺមានកម្ពស់ ៩២ម៉ែត្រស្ថិតក្នុងខេត្ត Ang Thong៕