• 2020-02-24 06:30:20
  • ព័ត៌មាន

នាយករដ្ឋមន្ត្រីចាស់ជាងគេរបស់ម៉ាឡេស៊ី បញ្ជូនលិខិតលាលែងតំណែងថ្វាយព្រះមហាក្សត្រ

  • 2020-02-24 06:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad បាន​បញ្ជូន​លិខិត​លាលែង​តំណែង​របស់​ខ្លួន​ទៅ​កាន់​ព្រះ​មហាក្សត្រ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ជិត​ដិត ២ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

លោក Mahathir បាន​ឡើង​កាន់​តំណែង​ក្នុង​វ័យ ៩៤​ឆ្នាំ​កាលពី​ខែ ឧសភា​ឆ្នាំ ២០១៨​កន្លង​ទៅ ដែល​ជា​លើក​ទី ២​ក្នុង​ការ​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី។ អ្នកនាំពាក្យពីការិយាល័យនាយករដ្ឋមន្រ្តីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែនិយាយថាសេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។ យ៉ាង​ណាមិញ ការ​លាលែង​របស់​លោក ទំនង​ជា​បណ្ដាល​មក​ពី​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការពិភាក្សា​បង្កើត​សម្ព័ន្ធ​ភាព​រដ្ឋាភិបាល​ថ្មី​ដើម្បី​ដឹកនាំ​ប្រទេស៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់