• 2020-02-25 03:46:11
  • ព័ត៌មាន

មកដឹងពីប្រភេទខ្លាឃ្មុំនៅកម្ពុជា ដែលកំពុងប្រឈមគ្រោះថ្នាក់

  • 2020-02-25 03:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអង្គការ Wonders of the Mekong បាន​ចុះផ្សាយ​ថា ខ្លាឃ្មុំពីរប្រភេទកំពុងមានវត្តមាននៅកម្ពុជា ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺវាងាយនឹងរងគ្រោះថ្នាក់បំផុតបើសិនជាមិនមានការយកចិត្តទុកដាក់ដិតដល់។ ខ្លាឃ្មុំទាំងពីរនេះមានលក្ខណៈខុសគ្នាមួយចំនួនដូចជា៖

  • ខ្លាឃ្មុំព្រះអាទិត្យ (Sun Bear)

ជាភាសាខ្មែរ Sun Bear មានឈ្មោះថាខ្លាឃ្មុំតូច វាត្រូវបានដាក់ឈ្មោះតាមរោមទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរU ឬរាងជារង្វង់មូល។ ធម្មតាខ្លាឃ្មុំឈ្មោលមានទំងន់ពី ៣០ ទៅ ៧០ គីឡូក្រាម (៦៦ ទៅ ១៥៤ ផោន) និងខ្លាឃ្មុំញីមានទំងន់ចន្លោះពី ២០ ទៅ ៤០ គីឡូក្រាម (៤៤ ទៅ ៨៨ ផោន) ។ លក្ខណៈនៃការបន្ដពូជគឺវាមិនសម្ងំស្ងៀម ហើយជាលទ្ធផលវាអាចបន្ដពូជពេញមួយឆ្នាំ។ ខ្លាឃ្មុំញីអាចបង្កើតបានកូនមួយឬពីរក្បាលក្នុងពេលពរពោះម្តង។ រយៈពេលពរពោះចន្លោះពី ៩៥ ទៅ ១០៧ ថ្ងៃ ឬច្រើនជាងនេះ។ ចំណែកឯជម្រក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សត្វខ្លាឃ្មុំមានទីជម្រកនៅក្នុងព្រៃត្រូពិច រួមមានព្រៃត្រូពិចភ្នំ និងជម្រកវាលភក់។

  • ខ្លាឃ្មុំព្រះចន្ទ (Moon Bear)

ជាភាសាខ្មែរ Moon Bearមានឈ្មោះថាខ្លាឃ្មុំអាស៊ី។ លក្ខណៈពិសេសចម្បងរបស់វាគឺ មានរូបរាងស្រដៀងនឹងខ្លាឃ្មុំខ្មៅដែរ ប៉ុន្តែមានមាឌតូចជាង។ ខ្លាឃ្មុំអាស៊ីឈ្មោលមានមាឌធំជាង ខ្លាឃ្មុំអាស៊ីញីពីរដង។ ពេលខ្លាឃ្មុំអាស៊ីឈរ មានកម្ពស់ ១,៥ ទៅ ២ ម៉ែត្រ ហើយវាពូកែឡើងភ្នំ និងដើមឈើ។ ជាធម្មតាពួកវារស់នៅក្នុងរយៈពេលពី 25 ទៅ 30 ឆ្នាំនៅក្នុងព្រៃ ហើយខ្លាឃ្មុំខ្មៅអាស៊ីចាស់ជាងគេ ងាប់នៅអាយុ ៤៤ ឆ្នាំ។ រីឯការបន្ដពូជ ជាធម្មតារដូវបង្កាត់ពូជខ្លាឃ្មុំអាស៊ីគឺ ចាប់ពីពាក់កណ្តាលខែមិថុនាដល់ពាក់កណ្តាលខែសីហាជាមួយនឹងការចាប់កំណើតនៅរដូវរងារឬដើមនិទាឃរដូវបន្ទាប់ពីពរពោះ ២០០ ទៅ ២៤០ ថ្ងៃ។ ខ្លាឃ្មុំអាស៊ីញីដែលពរពោះចាប់ផ្ដើមសម្ងំនៅពាក់កណ្តាលខែតុលា ឬវិច្ឆិកាដល់ខែមីនា។ ភាគខាងត្បូងនៃព្រៃទឹកភ្លៀង អាស៊ីអាគ្នេយ៍គឺជាជម្រករបស់ខ្លាឃ្មុំអាស៊ី។

រូបភាព និងប្រភព៖ Wonders of the Mekong

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់