• 2020-03-05 09:02:00
  • ព័ត៌មាន

តារាសម្តែង ហង្សម៉ារីនី ផ្តើមពីការទិញតុក្កតាផុសលេងមកក្លាយជាស្រ្តីឆ្នើម ជោគជ័យតាមអនឡាយ

  • 2020-03-05 09:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងអ្នកនាងហង្សម៉ារីនីជាស្រ្តីឆ្នើមមួយរូប ដែលអតិថិជនទូទៅទទួលស្គាល់ថា នាងជាអ្នកលក់អនឡាញដ៏ពូកែម្នាក់ លក់ដាច់ ហើយចំណូលវិញក៏មិនចាញ់ ឬលើសអ្នកធ្វើការក៏មាន។

បើនិយាយពីការចាប់ផ្តើមរបស់នាងមុននឹងឈានដល់អ្នកលក់ជោគជ័យតាមអនឡាញ អ្នកនាងប្រាប់អោយដឹងថា ផ្តើមដំបូងពីការទិញតុក្កតាហើយផុសលេងតាម Facebook ស្រាប់តែមានអ្នកចូលComment សុំទិញ។ ពេលនោះហើយទើបនាងចាប់ផ្តើមបែកគំនិតលក់តាមអនឡាញរហូតដល់សព្វថ្ងៃ។

តារាសម្តែងហង្សម៉ារ៉ានី

ចំពោះផលលំបាកក្នុងការរកស៊ីតាមអនឡាញនេះ អ្នកនាងបានរៀបរាប់នៅក្នុងកម្មវិធី «កៅអីក្ដៅ» របស់Sabay កាលពីពេលកន្លងមកឲ្យដឹងថា នាងចាប់ផ្តើមរកស៊ីដំបូងមានដើមទុនតែ ១០០ដុល្លារ រហូតលក់បាន ៣ទៅ៤ខែចំណូលរបស់នាងកើនដល់ ២ ០០០ដុល្លារ ដោយមិនពឹងលើឪពុកម្តាយ បងប្អូននោះទេ មានត្រឹមតែការលើកទឹកចិត្ត និងការគាំទ្រតែប៉ុណ្ណោះ ។ អ្នកនាងបង្វិលដើមទុនចុះឡើងបន្តិចបន្តួច និងខ្ចីធនាគារខ្លះពីរនាក់ប្តី-ប្រពន្ ធដើម្បីពង្រីកដើមទុនបន្តរហូតមកដល់សព្វថ្ងៃនេះ។ ផលលំបាកមួយទៀត គឺអតិថិជនខ្លះកូរ ខ្លះជេរ ខ្លះស្តីអោយ និយាយអត់ស្តាប់គ្នា ខ្លះកុម្មង់ហើយពេលយកទៅដល់បិតទូរសព្ទ័ក៏មាន។

សម្រាប់យុត្តិសាស្រ្តឡាយលក់ទទួលបានជោគជ័យវិញអ្នកនាងមាន ៣ចំណុចសំខាន់ៗគឺ៖

  • ទី១ ដំបូងបំផុតនោះគឺផ្តោតសំខាន់ទៅលើគុណភាពជាចំបង

  • ទី២ ទំនុកចិត្តដែលផ្តល់ឲ្យភ្ញៀវ

  • ទី៣ តំលៃសមរម្យអាចទទួលយកបាន

អ្នកនាងបានផ្តាំផ្ញើបងប្អូនស្រ្តីៗទាំងអស់ប្រសិនបើមានបំណងចង់ក្លាយជាស្ត្រីលក់អនឡាញទទួលបានជោគជ័យ សំខាន់កុំបាក់ទឹកចិត្ត ព្យាយាមលក់ សូមកុំខ្មាស់អៀន៕

សូមទស្សនាវីដេអូ នៅក្នុងកម្មវិធី «កៅអីក្ដៅ»

អត្ថបទ៖ Tep Sovannmoly

មតិយោបល់