• 2020-03-13 10:19:12
  • ព័ត៌មាន

គណៈឱសថការីកម្ពុជា៖ ហាមឱសថការីលក់ឧបករណ៍វាស់កម្ដៅក្នុងវិស័យសំណង់ ឲ្យ​អតិថិជន

  • 2020-03-13 10:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាមឱសថការីលក់ឧបករណ៍វាស់កម្ដៅក្នុងវិស័យសំណង់ ឲ្យ​អតិថិជន។ បម្រាម​ធ្វើ​ឡើង​តាមរយៈ​ ផេកផ្លូវការ​របស់ ឱសថការីកម្ពុជា ដែល​បង្ហោះ​នៅរសៀល​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០​នេះ។

ឧបករណ៍​ វាស់​កម្ដៅ​នៅក្នុងវិស័យសំណង់ មកលក់​នៅ​ក្នុងវិស័យសុខាភិបាល​

ប្រភពដដែល​បាន​សរសេរ​ថា «ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិកបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជនដើម្បីយកទៅប្រើលើមនុស្ប ក្នុងវិស័យសុខាភិបាល»

ដោយ​ឃើញសកម្មភាព​ខាងលើ​នេះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គណៈឱសថការីរាជធានីភ្នំពេញ បានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថានមិនឲ្យមានបាតុភាពនេះកើតឡើងម្ដងទៀត។

គណៈឱសថការីកម្ពុជា សូមអំពាវនាវដល់ឱសថការីទទួលបន្ទុកបច្ចេកទេសទាំងអស់ចូលរួមសហការជាបន្ទាន់លើករណីនេះ គឺត្រូវតែអប់រំណែនាំដល់ម្ចាស់ទុនមិនឱ្យបន្តលក់ជាដាច់ខាត ដើម្បីជៀសវាងការប្រឈមមុខចំពោះមុខច្បាប់។ គណៈឱសថការីកម្ពុជាសង្ឃឹមថា ឱសថការីទទួលបន្ទុកបច្ចេកទេសទាំងអស់នឹងចូលរួមអនុវត្តជាបន្ទាន់៕

សូមមើលក្រមសីលធម៌ឱសថការីមាត្រាទី១៧ ដូចខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់