• 2020-03-17 02:04:13
  • ព័ត៌មាន

ហួសចិត្ត! ជើងហោះហើរ ត្រូវពន្យារពេល ៨ម៉ោង ក្រោយបុរសម្នាក់បោកថាខ្លួនមាន Covid-19

  • 2020-03-17 02:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ហោះ​ហើរ​របស់​អាកាសចរ​អាមេរិក​មួយ ត្រូវ​បាន​សម្រេច​ពន្យារ​ពេលជាង ៨​ម៉ោង​ក្រោយ​ពេល​ដែល​អ្នក​ដំណើរ​ម្នាក់​លេង​សើច​ថា​ខ្លួន​មាន​ផ្ទុក​កូរ៉ូណាវីរុស។

យោង​តាម Mailyonline ឲ្យ​ដឹង​ថា ជើងហោះហើរ​ពី​ទីក្រុង Dallas ឆ្ពោះ​ទៅ​កាន់ Nashville ត្រូវ​បាន​ពន្យារ​ពេល​ក្រោយ​ពេល​ដែល​បុរស​ម្នាក់​ អះ​អាង​ថា​ខ្លួន​មាន​ផ្ទុក Covid-19 បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពេញ​យន្ដហោះ។ ក្រោយ​មក​អាជ្ញាធរ និង​ប៉ូលិស បាន​ស្លៀកពាក់​ឯកសណ្ឋាន​ការពារ​ខ្លួន ដើម្បី​ចាប់​ខ្លួន និង​នាំ​យក​បុរស​ខាង​លើ​ចេញ​ពី​យន្ដហោះ។ ជើង​ហោះ​ហើរ​ដែល​គ្រោង​នឹង​ហោះ​ម៉ោង ៦:៣០​នាទី​ល្ងាច ត្រូវ​ពន្យារ​ពេល​ដល់ ៨​ម៉ោង​ ដោយ​សារ​បុគ្គលិក​លើ​យន្ដហោះ​ភ័យ​ខ្លាច​ឆ្លង​វីរុស និង​មិន​ព្រម​ធ្វើ​ការ​ហោះ​ហើរ។

យ៉ាង​ណា​មិញ ក្រោយ​កើត​ហេតុ​ជើង​ហោះ​ហើរ​ខាង​លើ បាន​ចុះចត​នៅ​ទីក្រុង Nashville វេលា​ម៉ោង ៤:៤០​នាទី​ព្រឹក​ថ្ងៃ​បន្ទាប់។ ជាមួយ​គ្នា​ដែរ អ្នក​រួម​ដំណើរ​ក្នុង​យន្ដហោះ​ខាង​លើ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​លើក​ឡើង​ថា​នេះ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​លែង​សើច​ជាមួយ​វីរុស​ឆ្លង​ដ៏​កាច​សាហាវ​នោះ​ទេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់