• 2020-03-22 04:18:36
  • ព័ត៌មាន

ស្រ្ដី​ខ្មែរ​២​នាក់ ​បាន​ឆ្លង Covid-19 ​នៅ​កូរ៉េ​ខាង​ត្បូង​

  • 2020-03-22 04:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ដ្រី​ខ្មែរ​២​នាក់​នៅ​កូរ៉េ​ខាង​ត្បូង ​បាន​ឆ្លង​មេរោគ Covid-19 ​កាល​ពី​ម្សិលមិញ​នេះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

​ខ្មែរ​២​នាក់​ខាង​លើ​នេះ ​ជា​នារី​ខ្មែរ​ដែល​បាន​រៀប​ការ​ប្ដី​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​វ័យ​២៣​ឆ្នាំ ​និង​ម្ដាយ​អាយុ​៤៦​ឆ្នាំ ​នៅ​ក្រុង ប៊ូឆុន។ ​ស្ដ្រី​វ័យ​២៣​ឆ្នាំ​នេះ ​បាន​ឆ្លង​ពី​ប្ដី​របស់​ខ្លួន ​ដោយ​សារ​តែ​ប្ដី​របស់​នាង​ទើប​តែ​មក​ពី​ក្រុង​ដេគូ ដែល​ជា​តំបន់​ឆ្លង​ខ្លាំង​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង។

​បច្ចុប្បន្ន​នេះ ​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ដោយ​មាន​សុខភាព​ធម្មតា​នៅ​ឡើយ។ ​ដោយ​ឡែក​នៅ​កូរ៉េ​ខាង​ត្បូង​សរុប​ចំនួន​អ្នក​ឆ្លង​ដល់ ជាង​៨​ពាន់​នាក់​ហើយ ​ក្នុង​នោះ​មនុស្ស​១០៤​នាក់​បាន​ស្លាប់៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់