• 2020-03-22 06:46:00
  • ព័ត៌មាន

តម្លៃ​តេស្ត​រក​វីរុសកូវីដ១៩ នៅ​បាងកក មាន​មន្ទីរ​ពេទ្យ​រដ្ឋ​ និង​ឯក​ជន​ទាំង​នេះ​

  • 2020-03-22 06:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើយោង​តាម​ប្រភព​ពី​សារព័ត៌មាន​ប្រទេស​ថៃ NNT បាន​បង្ហាញ​តារាង​ឈ្មោះ​មន្ទីរពេទ្យរដ្ឋ និង​ឯកជន ដែល​មាន​សេវាកម្ម​ពិនិត្យ​រក​វីរុស COVID-19 ព្រម​ទាំង​ភ្ជាប់​មក​ជាមួយ​នឹង​តម្លៃ​ផង​ដែរ។

មន្ទីរពេទ្យរដ្ឋ /រូបថត៖ Facebook/Eang Nath

ជម្រាបជូនថា មកទល់ថ្ងៃទី ២២ ខែមីនានេះ ប្រទេស​ថៃ មាន​អ្នកឆ្លង កើន​ដល់​ចំនួន ៥៩៩ ករណី មាន​អ្នកស្លាប់​ ១នាក់ ប៉ុន្តែ​ក៏​មាន​ដែរ​អ្នកដែល​បាន​ជាសះស្បើយ​ចំនួន ៤៤ នាក់។

ប្រសិន​បើ​អ្នក​មាន​ចម្ងល់ពី តម្លៃអាចស្វែងរកនៅតារាងខាងក្រោម៖

តម្លៃ​នៅមន្ទីរពេទ្យរដ្ឋ
តម្លៃ​នៅ​មន្ទីរពេទ្យឯកជន មាន​សេវាកម្ម​ពិនិត្យ​រក​វីរុស COVID-19

យ៉ាងណា អាជ្ញាធរថៃ ក៏កំពុងតែត្រៀមមន្ទីរពេទ្យផ្សេងទៀតនៅទូទាំងទីក្រុងបាងកក សម្រាប់ដាក់អ្នកជំងឺកូវីដ ដែលមានអាការៈស្រាលផងដែរ ដោយក្នុងនោះរួមមានទាំងមន្ទីរពេទ្យ Royal Thai Airforce Hospital, Golden Jubilee Medical Centre, Chakri Naruebodindra Medical Institute និង Sirindhorn Hospital ៕

អត្ថបទទាក់ទង៖

-សិង្ហបុរី យកថ្លៃព្យាបាលដល់ជាង ៥ពាន់ដុល្លារពីអ្នកជំងឺ Covid-19

-ថៃ នឹងប្រើក្បាច់ចុងក្រោយ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ បើឈានដល់ដំណាក់កាលមួយនេះ

-ទេសចរធ្លាក់ដោយសារ Covid-19ខ្លាំងពេក! ថៃប្រើវិធីមួយ ដើម្បីស្ដារវិស័យនេះឡើងវិញ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី