• 2020-03-24 07:02:49
  • ព័ត៌មាន

អ្នកជំនាញបង្ហាញប្រាប់ សត្វឆ្កែចិញ្ចឹមមិនអាចចំលង COVID-19 ទេ

  • 2020-03-24 07:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AFCD ៖ គ្មានភ័ស្តុតាងណាមួយដែលបង្ហាញថាសត្វឆ្កែនិងឆ្មាជាភ្នាក់ងារចម្លងវីរុសកូរ៉ូណាដល់ម្ចាស់ ឬ មនុស្សជុំវិញខ្លួនរបស់ពួកគេឡើយ។

រូបតំណាង

នាយកដ្ឋានកសិកម្មជលផលនិងអភិរក្ស (AFCD) បានធ្វើការបកស្រាយចំពោះការភ័យខ្លាចទៅលើការចម្លងជំងឺកូរ៉ូណាពីសត្វចិញ្វឹមថា រហូតមកដល់ពេលនេះមិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ថា សត្វចិញ្ចឹមគឺជាភ្នាក់ងារនៃការចម្លងជម្ងឺកូវីដ១៩ឡើយ ដរាបណាគ្មានការប៉ះពាល់លើបំណែកនៃជាលិកាដែលមានផ្ទុកវីរុសកូរ៉ូណា។

គួរបញ្ជាក់ដែរថា ឆ្កែចិញ្ចឹមនៅហុងកុងជាកម្មសិទ្ធិរបស់អ្នកជំងឺ Covid-19 បានធ្វើតេស្ត “វិជ្ជមានខ្សោយ” ចំពោះវីរុសនេះ ដែលការដោះស្រាយជាផ្លូវការនៃករណីនេះមិនបានធ្វើឱ្យទីក្រុងមានសុវត្ថិភាពជាងនេះនោះទេ ប៉ុន្តែវាបានបណ្តាលឱ្យមានការព្រួយបារម្ភនិងភ័យស្លន់ស្លោក្នុងចំណោមមនុស្ស ជាពិសេសអ្នកដែលមានក្តីស្រឡាញ់ចំពោះសត្វចិញ្ចឹមរបស់ពួកគេតែប៉ុនោះ។

Pomeranian មានអាយុចាស់ណាស់ទៅហើយ ណាមួយវាមានលក្ខណៈធ្ងន់ធ្ងរមុនពេលឆ្លងកូវីដ១៩ ព្រោះជាធម្មតា អាយុកាលរបស់ពួកវាគឺពី១២ទៅ១៦ឆ្នាំតែប៉ុននោះ ណាមួយកត្តានៃការស្លាប់របស់វា គឺមកពីភាពតានតឹង និង ការតប់ប្រមល់ដោយការដាក់អោយនៅដាច់ដោយឡែកតែប៉ុននោះ។

ថ្មីៗនេះ មានករណី២ បានរាយការណ៍រួចមកហើយអំពីសត្វឆ្កែត្រូវបានគេបោះបង់ចោលនៅក្នុងទីក្រុងហុងកុងនិងនៅលើដីគោក។ យោងតាមលិខិតចំហមួយដែលត្រូវបានចុះហត្ថលេខាដោយសម្បុរសសត្ វនិងជម្រកសត្វចិញ្ចឹមចំនួន ៦៥ បានបង្ហាញថាមានករណីសត្វឆ្កែជាច្រើនក្បាលដែលត្រូវបានវាយធ្វើបាបយ៉ាងសាហាវរហូតដល់ស្លាប់នៅតាមដងផ្លូវក្នុងស្រុក Yongjia, Zhejiang,Chengdu និង Nanchong ក្នុងខេត្ត Sichuan។

ពួកគេក៏បានអំពាវនាវឱ្យប្រជាជនកុំបោះបង់ចោលសត្វឆ្កែចិញ្ចឹម ឬ ធ្វើការទំនាក់ទំនងទៅកាន់មន្ត្រីក្នុងករណីដែលឃើញសត្វឆ្កែទាំងនោះត្រូវបានបោះបង់ចោល ជាពិសេសនៅលើដីគោក។ AFCD បានរក្សាការចិញ្ចឹមសត្វដាច់ពីគ្នា និងបានធ្វើការបង្ហាញថា គ្មានភ័ស្តុតាងបង្ហាញថាសត្វចិញ្ចឹមបង្កគ្រោះថ្នាក់ដល់ម្ចាស់របស់ពួកគេនោះឡើយ។

ប្រភព៖ Scmp ប្រែសម្រួល ៖ Art

មតិយោបល់