- 2020-03-31 06:11:51
- ព័ត៌មាន
រំភើបចិត្ត! ទិដ្ឋភាពអ្នកជំងឺចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយពី Covid-19
- 2020-03-31 06:11:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបចិត្ត! ទិដ្ឋភាពអ្នកជំងឺចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយពី Covid-19
ចន្លោះមិនឃើញ
យោងតាមគណកម្មការសុខាភិបាលជាតិចិនឲ្យដឹងថា គិតមកទល់ពេលនេះចំនួនអ្នកត្រូវបានព្យាបាលឲ្យជាស្បើយសរុបមាន ៧៦ ០៥២នាក់។ កាលពីថ្ងៃចន្ទម្សិលមិញនេះ អ្នកជំងឺសរុប ២៨២នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្រោយព្យាបាលជាសះស្បើយពីវីរុសកូរ៉ូណានៅចិនដីគោក។ គ្មានករណីថ្មីណាមួយនៃជំងឺឆ្លង Covid-19 ត្រូវបានរាយការណ៍នោះទេនៅក្នុងទីក្រុងវូហានកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បើទោះបីជានេះជាកន្លែងដែលផ្ទុះវីរុសឡើងដំបូងក្ដីនៅក្នុងខេត្ត Hubei។ គណៈកម្មការសុខាភិបាលហ៊ូប៉ីដែលក្នុងនោះវូហាន់ជារដ្ឋធានីបាននិយាយកាលពីថ្ងៃសុក្រថា ខេត្តក៏បានចុះបញ្ជី ០ ករណីថ្មីនៃជំងឺកូរ៉ូណានៅថ្ងៃព្រហស្បតិ៍។ សកម្មភាពជាច្រើនក្នុងទីក្រុងបានចាប់ផ្ដើមឡើងវិញ ដោយគេមើលឃើញថាចរាចរចាប់ផ្ដើមកើនឡើង ខណៈដែលហាងទំនិញ និងរោងចក្រមួយចំនួន ក៏ចាប់ផ្ដើមបើកឡើងវិញផងដែរ ក្រោយពេលដែលក្រុងនេះត្រូវបានបិទអស់រយៈពេលជាច្រើនខែដើម្បីទប់ស្កាត់ជំងឺឆ្លង។ គិតមកត្រឹមថ្ងៃអង្គារនេះ ចំនួនអ្នកឆ្លងសរុបដែលត្រូវបានរាយការណ៍មាន ៨១ ៥១៨ករណី ដោយក្នុងនោះ ៣ ៣០៥នាក់បានស្លាប់ដោយសារ Covid-19៕
ខាងក្រោមនេះ គឺជាទិដ្ឋភាពអ្នកជំងឺចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយពី Covid-19 ៖