• 2020-04-03 05:17:04
  • ព័ត៌មាន

ទារកទើបកើតនៅថៃ ត្រូវបានពេទ្យឲ្យពាក់របាំងមុខការពារឆ្លងវីរុស Covid-19

  • 2020-04-03 05:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារក​ដែល​ទើប​តែ​កើត​ម្នាក់​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ពេទ្យ​យក​របាំង​មុខ​មក​ពាក់​ឲ្យ​នៅ​មន្ទីរពេទ្យ​នៃ​ទីក្រុង​បាងកក ដើម្បី​ការ​ពារ​ពី​ការ​ឆ្លង​វីរុស​ថ្មី​ដ៏​កាច​សាហាវ Covid-19។

ក្មេង​នេះ​ត្រូវ​បាន​គេ​ពាក់​របាំង​មុខ​ឲ្យ​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​នៅ​មន្ទីរ​ពេទ្យ BNH នៃទីក្រុង​បាងកក។ របាំង​មុខ​នេះ គ្រប​ជិត​ពាក់​កណ្ដាល​នៃ​ខ្លួន​ទារក​ទាំង​មូល ដែល​ត្រូវ​បាន​រុំ​ដោយ​កន្សែង​ហើយ​ឃើញ​តែ​មុខ​ប៉ុណ្ណោះ។ វិធានការ​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើ​ងក្រោយ​ពេល​ដែល​នាយរដ្ឋមន្ត្រី​ថៃ​លោក​ប្រាយុទ្ធ ចេញ​នូវ​បំរាម​គោចរ​ថ្មី​ដែល​ហាម​​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ចាប់​ពី​ម៉ោង ១០​យប់-៤ព្រឹក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ Covid-19។ យ៉ាង​ណា​មិញ នៅ​មាន​ការ​លើកលែង​សម្រាប់​ករណី​មួយ​ចំនួន​ដូចជា អ្នក​ដឹកជញ្ជូន​សម្ភារ​ពេទ្យ និង​បុគ្គលិក​សុខាភិបាល​ដែល​ធ្វើ​ដំណើរ​ទៅ​និង​មក​ពី​ធ្វើ​ការ។

គិត​មក​ត្រឹម​ពេល​នេះ រដ្ឋាភិបាល​ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន ១ ៨៧៥​ករណី​ហើយ​ទូទាំង​ប្រទេស ខណៈ​ដែល​អ្នក​ស្លាប់​ឡើង​ដល់ ១៥​នាក់ និង​ព្យាបាល​ជា​សះស្បើយ ៥០៥​នាក់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់