- 2020-04-06 07:43:41
- ព័ត៌មាន
ប៉ូលិសថៃព្រមានពលរដ្ឋកុំឲ្យចេញក្រៅផ្ទះ អ្នកហ៊ានល្មើសនឹងប្រឈមមុខរងពិន័យធ្ងន់ក
- 2020-04-06 07:43:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសថៃព្រមានពលរដ្ឋកុំឲ្យចេញក្រៅផ្ទះ អ្នកហ៊ានល្មើសនឹងប្រឈមមុខរងពិន័យធ្ងន់ក
ចន្លោះមិនឃើញ
ប៉ូលិសថៃ បានធ្វើការព្រមានប្រជាជនទាំងអស់កុំឲ្យចេញក្រៅផ្ទះតាមម៉ោងកំណត់ បើមិនដូច្នោះអ្នកដែលហ៊ានល្មើសនឹងប្រឈមមុខរងពិន័យធ្ងន់ធ្ងរ។
យោងតាមអ្នកនាំពាក្យថៃ ឧត្តមសេនីយ៍ឯក Piya Uthayo ឲ្យដឹងថាប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៤២១កន្លែង ត្រូវបានដាក់ពង្រាយដើម្បីតាមចាប់អ្នកដែលមិនគោរពតាមច្បាប់មិនឲ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19។ ឥឡូវនេះប៉ូលិសថៃ កំពុងធ្វើការជាមួយនឹងយោធាដើម្បីបង្កើនកម្លាំងទូទាំងប្រទេស។ ច្បាប់ថ្មីក្នុងប្រទេសថៃ ហាមឃាត់មិនឲ្យពលរដ្ឋចេញក្រៅផ្ទះចាប់ពីម៉ោង ១០យប់រហូតដល់ ៤ភ្លឺ។ យ៉ាងណាមិញ មានក្រុមមនុស្សមួយចំនួនដែលត្រូវបានលើកលែងដូចជា ពេទ្យឯកទេស, អ្នកធ្វើការធនាគារ, អ្នកធ្វើការវេនយប់ និងអ្នកធ្វើដំណើរទៅមកព្រលានយន្ដហោះ ដោយពួកគេត្រូវបង្ហាញឯកសារពាក់ព័ន្ធចាំបាច់ បើពុំដូចនោះនឹងត្រូវរងពិន័យ។
ចំពោះអ្នកដែលត្រូវបានរកឃើញថាល្មើសច្បាប់ថ្មីនេះ នឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់ ៤០ ០០០បាត (១ ២១៥ដុល្លារ)៕