• 2020-04-07 01:44:33
  • ព័ត៌មាន

ចំនួនអ្នកឆ្លងនៅថៃធ្លាក់ចុះពាក់កណ្ដាល ក្រោយបិទជើងហោះហើរចូលប្រទេស

  • 2020-04-07 01:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលប្រទេស​ថៃ បាន​ធ្វើការ​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​ជំងឺ Covid-19 ថ្មី៥១​នាក់ និង​អ្នក​ស្លាប់ ៣​នាក់​បន្ថែម​ទៀត ដែល​ជា​ការ​ធ្លាក់ចុះ​ពាក់កណ្ដាល​បើ​ធៀប​នឹង​ចំនួន​អ្នក​ឆ្លង​ថ្មី ១០២​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ។

យោង​តាម​តួលេខ​បង្ហាញ​ថា ចំនួន​អ្នក​ឆ្លង​ថ្មី ធ្លាក់​ចុះ​ទាប​មក​ត្រឹម​ពាក់​កណ្ដាល​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ថ្ងៃ​ទី ២០​មីនា​មក។ ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​ឆ្លង​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ថៃ សម្រេច​បិទ​មិន​ឲ្យ​មាន​យន្ដហោះ​ដឹក​អ្នក​ដំណើរ​ចូល​ទាំង​អស់​រយៈ​ពេល ៣​ថ្ងៃ​បន្ទាប់​ពីជនជាតិ​ថៃ ១៥២​នាក់​ដែល​វិល​មក​ពិ​បរទេស​វិញ​មិន​ព្រម​នៅដាច់​ដោយ​ឡែក​ពី​គេ។

ជាមួយគ្នាដែរ រដ្ឋាភិបាល​ថៃក៏​បាន​ចេញ​វិធានការ​ផ្សេង​ៗ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ Covid-19 ដោយ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​កាល​ពី​ថ្ងៃ​ទី ២៦​ខែ​មីនា​កន្លង​ទៅ និង​ចេញ​បំរាម​គោចរ​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ចាប់​ពី​ម៉ោង ១០​យប់​ដល់ ៤​ភ្លឺ​ផង​ដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់