• 2020-04-07 06:47:40
  • ព័ត៌មាន

ទោះមានកូវីដ អ្នកម្តាយនៅតែអាចពិនិត្យផ្ទៃពោះ-សម្រាលកូនដោយស្ងប់ចិត្ត បើមានចំណាត់ការសុវត្ថិភាពទាំងនេះ

  • 2020-04-07 06:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេលផ្ទុះនៃមេរោគកូវីដ១៩ គ្រប់គ្នាត្រូវតែបង្កើនការ ការពារខ្លួន បន្ថែមកម្រិតអនាម័យកាន់តែខ្ពស់ ជាពិសេសស្ត្រីដែលមានផ្ទៃពោះ រឹតតែត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំង ក្នុងការ ការពារសុខភាពម្តាយ និងទារកក្នុងផ្ទៃ។ តែយ៉ាងណាក្ដី ស្ត្រីដែលមានផ្ទៃពោះគឺត្រូវទៅពិនិត្យផ្ទៃពោះរៀងរាល់ខែ នេះគឺជាការព្រួយបារម្ភមួយសម្រាប់អ្នកម្ដាយគ្រប់រូប។

ដើម្បីជួយសម្រាលក្តីកង្វល់ និងជាការចូលរួមកាត់បន្ថយការប្រឈមនឹងការឆ្លងមេរោគកូវីដ-១៩ ថ្មីៗនេះនៅមន្ទីរពេទ្យអឃីតកោះពេជ្រ បានដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងមួយចំនួន គួរឲ្យជឿទុកចិត្ត មានដូចជា ៖

  • បាញ់ថ្នាំសម្លាប់មេរោគ និង ការពារមេរោគកូវីដ-១៩ ទ្រង់ទ្រាយធំ គ្រប់ទីកន្លែង និងគ្រប់ច្រកល្ហក ក្នុងមន្ទីរពេទ្យទាំងមូល
  • គ្រប់បន្ទប់ទាំងអស់ត្រូវបានសម្លាប់មេរោគដោយ ម៉ាស៊ីន (UV Sterilization)
  • បន្តការជូតសម្អាត ថែរក្សាអនាម័យជាប្រចាំរៀងរាល់បួនម៉ោងម្តង នៅតាមកៅអីអង្គុយ ទ្វារ ជណ្តើរយន្ត និងជណ្តើរដើរ ។ល។
  • រាល់ការចេញចូលមន្ទីរពេទ្យមាន ទឹកលាងសម្អាតដៃសម្លាប់មេរោគ ពនិត្យសីតុណ្ហភាព និង មានផ្តល់ជូន ម៉ាស់ ដល់បុគ្គលិក និង អតិថិជនទាំងអស់ ជាប្រចាំផងដែរ។

អ្នកម្ដាយគ្រប់រូបនឹងមានទំនុកចិត្តគ្រប់វិនាទីពេលទៅពិនិត្យផ្ទៃពោះ និងត្រៀមសម្រាល នៅមន្ទីរ អឃីតកោះពេជ្រ ជាមួយសេវាកម្មជាច្រើនទៀត ដូចជា ៖

  • មានវេជ្ជបណ្ឌិតផ្នែកទារក សម្រាប់ជួយសង្គ្រោះតាំងពី ១នាទីដំបូងនៃជីវិតកូនរបស់អ្នក
  • សម្រាលកូននៅក្នុងបន្ទប់ផ្ទាល់ខ្លួន ដែលគ្រួសារអាចនៅជាមួយជាកម្លាំងចិត្ត
  • សម្រាលកូនដោយផ្ទាល់ ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព
  • បន្ទប់គេង និងបន្ទប់សម្រាលកូនធំទូលាយ មានផាសុកភាព និងអនាម័យខ្ពស់
  • បុគ្គលិកមានភាពរួសរាយ រាក់ទាក់ និងមានសុជីវធម៌ល្អ
  • បរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ទំនើបៗទាន់សម័យ
  • កញ្ចប់សេវាទូលំទូលាយរហូតដល់ ២១មុខ

ជាមន្ទីរពេទ្យដែលផ្តោតសំខាន់បំផុតលើការផ្តល់សេវាដែលមាន សុវត្ថិភាព គុណភាព និងសុខមាលភាពដល់អតិថិជន ។ ដូច្នេះដើម្បី ការពារសុវត្ថិភាព ទាំងម្ដាយនឹងកូន លោកអ្នកគួរគិតឲ្យបានម៉ត់ចត់ និងច្បាស់លាស់ ក្នុងការជ្រើសរើសមន្ទីរពេទ្យដែលមានទំនុកទុកចិត្ត មានជំនាញ ច្បាស់លាស់ អនាម័យល្អ និងមានផាសុកភាពខ្ពស់។ សម្រាប់ព័ត៌មានបន្ថែម និងការណាត់ជួបជាមួយវេជ្ជបណ្ឌិតឯកទេសសូមទាក់ទង៖

  • លេខទូរសព្ទ៖ ០១២ ៣២២ ០២៥/០៨៦ ៩៩៩ ៥២៨ ។
  • ផ្ញើសារមកកានគេហទំព័រហ្វេសបុក ៖ Orchid Koh Pich Hospital

អត្ថបទ៖ លីដា

មតិយោបល់