• 2020-04-09 01:55:09
  • ព័ត៌មាន

មកមើល ទិដ្ឋភាពព្រះចន្ទធំជាងគេបំផុតប្រចាំឆ្នាំ ២០២០ បង្អួតសម្រស់ជុំវិញពិភពលោក

  • 2020-04-09 01:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពីយប់ថ្ងៃអង្គារ​​ព្រះចន្ទ​ធ្វើ​ដំណើរ​លើ​គន្លង​ដែល​កៀក​ផែនដី​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ ២០២០ នេះ ដែល​ធ្វើ​ឲ្យ​ព្រះចន្ទ​ពេញ​វង់​នា​យប់​ថ្ងៃ​ទី ៧ មេសា​នេះ​មាន​ទំហំ​ធំ​ជាង​គេ​បំផុត និង​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​បំផុត​ប្រចាំ​ឆ្នាំ។ អង្កត់​ផ្ចិត​នៃ​ព្រះចន្ទ​ពេញវង់​យប់​នេះ​នឹង​មាន​ទំហំ​ធំ​ជាង​ព្រះចន្ទ​ពេញ​វង់​​​ធម្មតា​​ ​ប្រហែល ៧% ហើយ​មាន​ពន្លឺ​ភ្លឺជាង​​ព្រះចន្ទ​ពេញវង់​ធម្មតា​​រហូត​ដល់ ១៥%។ ផ្អែក​តាម​វិបសាយ​ EarthSky បាន​ឲ្យ​ដឹង​ព្រះ​ចន្ទ​នា​យប់​នោះ គឺ​ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ ៣៥៦ ៩០៩ គីឡូម៉ែត្រ​ពី​ផែនដី ដែល​ជា​ធម្មតា​វា​ស្ថិត​នៅ​ចម្ងាយ​ ៣៨៤ ៤០០ គីឡូម៉ែត្រ​ពី​ផែនដី។

ខាងក្រោមនេះ គឺជាទិដ្ឋភាពព្រះចន្ទធំជាងគេបំផុតប្រចាំឆ្នាំ បង្អួតសម្រស់ជុំវិញពិភពលោក ៖

ចក្រភពអង់គ្លេស
បារាំង
អូទ្រីស
សហព័ន្ធអារ៉ាប់រួម
អ៊ីតាលី
បារ៉ែន
បេឡារុស
ក្រូអាត
អាល្លឺម៉ង់

ប្រភព៖ VOA News ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់