• 2020-04-09 06:44:00
  • ព័ត៌មាន

អភិបាលខេត្តមណ្ឌលគិរី ប្រជុំបន្ទាន់ ដើម្បីរកទីតាំងដាក់ប្រជាពលរដ្ឋដែលត្រឡប់មកពីស្រុកក្រៅ

  • 2020-04-09 06:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលខេត្តមណ្ឌលគិរី បាន​កោះប្រជុំជាបន្ទាន់មួយ កាលពីថ្ងៃទី៨ ខែមេសា ដើម្បីរកទីតាំងដាក់បងប្អូនប្រជាពលរដ្ឋដែលត្រឡប់​មកពីស្រុកក្រៅ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំ (រូបភាព៖ រដ្ឋបាលខេត្ត​មណ្ឌលគិរី)

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំការប្រជុំបន្ទាន់នេះ ជាមួយ​មន្ត្រីជំនាញមន្ទីសុខាភិបាលខេត្ត សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរស្រុកទាំង៥ ទូទាំងខេត្តមណ្ឌលគិរី ដើម្បីសហការគ្នាការពារការរីករាលដាលដាលជំងឺកូវីដ១៩។

ជាលទ្ធផល វិធានការចំនួន ៣ ត្រូវ​បាន​ដាក់ចេញ ដែល​រួមមាន ៖

១. រកទីតាំងមណ្ឌលដើម្បីដាក់អ្នកដែលទើបមកពីស្រុកក្រៅ ដែលក្នុងមួយស្រុកត្រូវមានមណ្ឌលដាច់ដោយឡែកមួយ ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានសុខភាព

២. ចុះស្រង់ស្ថិតិពលករដែលចូលក្នុងខេត្តមណ្ឌលគិរីជារៀងរាល់ថ្ងៃ និងធ្វើរបាយការណ៍​ដើម្បីរាយការ​មក ឃុំ ស្រុក និងខេត្ត

៣. បង្កើនការផ្សព្វផ្សាយនូវវិធីបង្ការជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរបស់ខ្លួន៕

ប្រភព និងរូបភាព ៖ រដ្ឋបាលខេត្តមណ្ឌលគិរី

អត្ថបទ ៖ Art

មតិយោបល់