• 2020-04-11 03:44:43
  • ព័ត៌មាន

ទិដ្ឋភាព​ពីផ្លូវជាតិ​លេខ៣ ព្រំប្រទល់​ខេត្ត​កណ្ដាល និងខេត្ត​តាកែវ ព្រឹកនេះ!

  • 2020-04-11 03:44:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែមេសា បាន​ចេញ​បទបញ្ជា ស្ដីពីការ​ដាក់កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺកូវីត១៩។ ១ថ្ងៃក្រោយមក បទបញ្ជា​នេះ ត្រូវ​បាន​កែប្រែ ២ចំណុច ពោល​គឺ​ចាត់ទុក​​​រាជធានីភ្នំពេញ និងខេត្ត​កណ្ដាល ជា​តំបន់​តែមួយ ដែល​មិន​ស្ថិត​នៅ​ក្រោម​វិសាលភាព​នៃ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅវិញ​ទៅ​មក​ និង​លុប​ចោល​វិញ​នូវ​ការ​ហាម​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ ពីស្រុក​មួយ ទៅស្រុក​មួយទៀត នៅ​ក្នុង​ខេត្ត​តែមួយ ដោយ​រក្សា​ទុក​ជា​ធរមាន​នូវ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពីខេត្ត​មួយ ទៅខេត្ត​មួយទៀត។

យ៉ាងណាក្ដី ការ​ធ្វើដំណើរឆ្លងកាត់​ពីខេត្ត​មួយ ទៅខេត្ត​មួយ ក៏​នៅ​តែអាច​ធ្វើបាន​ ក្នុង​ករណិ​ពិសេស ដែល​ក្នុង​នោះ​រួម​មាន រថយន្ត​ដឹក​កម្មករ ដែល​មាន​លិខិត​អនុញ្ញាតិ​ពីមន្ទីរការងារ​ខេត្ត​ជាដើម។

ព្រឹកថ្ងៃទី១១ ខែមេសានេះ លោក យ៉ន សូវៀត ​អ្នកថតរូប​ប្រចាំ​ Sabay និង Kley Kley បាន​ថតយក​ទិដ្ឋភាព​ពី​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​ព្រំប្រទល់​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ មក​បង្ហាញ​ជូន​ប្រិយមិត្ត ដូចខាងក្រោម៖

មតិយោបល់