• 2020-04-13 06:02:36
  • ព័ត៌មាន

វៀតណាម ​កាត់បន្ថយ​ថ្លៃ​អគ្គិសនី ​ដើម្បី​បន្ធូរបន្ថយ​បន្ទុក​បង្កឡើង​ដោយកូវី​ដ​១៩

  • 2020-04-13 06:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​វៀតណាម​បាន​យល់ព្រម​បញ្ចុះ​ថ្លៃ​អគ្គិសនី​១០​ភាគរយ ដែល​ត្រូវ​បាន​ស្នើឡើង​សម្រាប់​ខែ មេសា ឧសភា និងមិថុនា​។​ នេះ​បើ​យោង​តាម​វេបសាយ​VnExpress​។​

កម្មករ​ពិនិត្ស​និង​ជួសជុល​ខ្សែភ្លើង​នៅ​ទីក្រុង​ហូ​ជី​មី​ញ​

​សំណើ​របស់​ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​នេះ​ គឺ​ដើម្បី​គាំទ្រ​ពលរដ្ឋ​និង​អាជីវកម្ម​ចំពេល​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។​ទោះ​យ៉ាងណា​នេះ​ក្តី​ក្រសួង​នេះ​នឹង ប្រមូល​មតិ​យោបល់​ពី​ក្រសួង​​និង​ផ្នែក​ដទៃទៀត លើ​ឯកសារ​ណែនាំ​រហូត​ដល់​ផុត​ថ្ងៃ​អង្គារ​នៅ មុនពេល​ចេញ​សេចក្តីសំរេច​ជា​ផ្លូវការ​។​

​តាម​សំណើ​បច្ចុប្បន្ននេះ ការកាត់បន្ថយ​តម្លៃ​អគ្គិសនី​១០ ភាគរយ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​តម្លៃ​អគ្គិសនី​សម្រាប់​គ្រួសារ​ដែល​ស្ថិត​ក្នុង​លំដាប់ថ្នាក់​កម្រិត​ទី ១-៤ (​សម្រាប់​ការប្រើប្រាស់​អគ្គិសនី​ក្រោម​ ៣០០ គីឡូវ៉ាត់ម៉ោង​) ។​

​អាជីវកម្ម​ក៏​នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ ១០​ភាគរយ​ផង​ដែរ ក្នុងកំឡុងពេល​ម៉ោង​ត្រូវ​ការប្រើ​ច្រើន ម៉ោង​ប្រើ​ធម្មតា​និង​ម៉ោង​មិន​ត្រូវ​ការប្រើ​ច្រើន ខណៈពេល​ដែល​កន្លែង​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​​អាច​ទទួល​បាន​ថ្លៃ​អគ្គិសនី​ដូច​ក្រុមគ្រួសារ​និង​ក្រុមហ៊ុន​ផលិតកម្ម​។​

​គ្រឹះស្ថាន​នានា​ដែល​ត្រូវបាន​ប្រើ​សម្រាប់​ការព្យាបាល​ឬ​ដាច់​ដោយឡែក​សម្រាប់​អ្នកជំងឺ​និង​ជនសង្ស័យ​កើតកូ​វីដ​១៩​នឹង​ត្រូវបាន​លើកលែង​ពី​ការបង់​វិក្កយបត្រ​អគ្គិសនី ខណៈពេលដែល គ្រឹះស្ថាន​​ដែល​ផ្តល់​ការត្រួតពិនិត្យ​វេជ្ជសាស្ត្រ ការ​ធ្វើតេស្តិ៍​និង​ការព្យាបាល​សម្រាប់ករ​ណី​ដែល​បាន​បញ្ជាក់​និង​សង្ស័យ​មានកូ​វីដ​១៩​នឹង ទទួល​បាន​ការ​បញ្ចុះតម្លៃ​អគ្គិសនី ២០ ភាគរយ​។​

​សណ្ឋាគារ​និង​កន្លែង​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​ដែល​ត្រូវបាន​ប្រើ​សម្រាប់​ការដាក់​អ្នកជំងឺ​កូវី​ដ​១៩​ឱ្យ​នៅ​ដាច់​ដោយឡែក​និង​អ្នក​សង្ស័យ​មានកូ​វីដ​១៩​ក៏ នឹង​ត្រូវ​ទទួល​បានកា​រ​បញ្ចុះតម្លៃ ២០ ​ភាគរយ​ផង​ដែរ​៕

ប្រភព៖ រស្មីកម្ពុជា អត្ថបទ៖ ដៃគូសារព័ត៌មាន

មតិយោបល់