• 2020-04-16 01:20:00
  • ព័ត៌មាន

គួរឲ្យសរសើរ! ចិនសែដ៏ល្បីនៅកម្ពុជា ចេញ App មើលវាសនាមនុស្ស ឥតគិតថ្លៃ

  • 2020-04-16 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ឆ្នាំ ២០១៩ អ្នកគ្រូ ណាលី គ្រូ​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​ដ៏​ល្បី​របស់​កម្ពុជា បាន​ទស្សន៍ទាយ​ពី​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​ក្នុង​ឆ្នាំ២០២០ និយាយ​ពី​មេរោគ​រាតត្បាត និង​ហេតុការណ៍​ផ្សេងៗ រួម​ទាំង​សេដ្ឋកិច្ច​ធ្លាក់ ភាគហ៊ុន​ធ្លាក់ មាស​ឡើង​ថ្លៃ ហើយ​ហេតុការណ៍​ទាំង​អស់​នោះ ក៏​បាន​កើត​ឡើង​ដូច​ការ​ទស្សន៍ទាយ​ពិត​មែន។

ថ្ងៃ​ពុធ ម្សិល​មិញ​ឯ​ណេះ​វិញ អ្នក​គ្រូ ណាលី បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​នូវ​កម្មវិធី​ហុងស៊ុយ​តាម​ទូរស័ព្ទ (App) ទស្សន៍ទាយ​តាម​បែប​វិទ្យាសាស្ត្រ ឈ្មោះ​ថា "My Destiny - វាសនាខ្ញុំ" ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ​អាច​ទស្សន៍ទាយ​មើល​វាសនា​ខ្លួន​ឯង និង​ដឹង​ពី​ថ្ងៃ​ល្អ ថ្ងៃ​មិន​ល្អ​របស់​ខ្លួន បាន​យ៉ាង​ច្បាស់ ដូច​បាន​ជួប​ចិនសែ​ជំនាញ​ដែរ។

"My Destiny - វាសនាខ្ញុំ" ជា App ទស្សន៍ទាយ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​អាច​មើល​វាសនា​ខ្លួន​ឯង​បាន​យ៉ាង​លម្អិត ដោយ​គ្រាន់​តែ​វាយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ម៉ោង​កើត ចូល​ទៅ នោះ App នឹង​បង្ហាញ​ថា រាសី​យើង​ល្អ ឬ​អាក្រក់ ហើយ​ត្រូវ​កែ​ដោយ​វិធី​ណា​យ៉ាង​ជាក់​ច្បាស់​ពិត​ប្រាកដ​តាម​ស្តង់ដារ App ហុងស៊ុយ​អន្តរជាតិ។

អ្នកគ្រូ ណាលី ដែល​បញ្ចប់​ការ​សិក្សា​វិជ្ជា​ហុងស៊ុយ​ពី​សិង្ហបុរី ម៉ាឡេស៊ី ថៃ ពី​ស្ដេច​ចិនសែ​ពិភព​លោក និង​គ្រូ​ចិនសែ​ល្បីៗ​ផង​ដែរ​នោះ បញ្ជាក់​ថា វិជ្ជា​ទស្សន៍ទាយ​តាម​ក្បួន Bazi នេះ គឺ​ដូចជា​យើង​បាន​ដឹង​ពី Code របស់ Destiny របស់​បុគ្គល​ម្នាក់ៗ​ច្បាស់ ប្រសិន​បើ​យើង​ដឹង​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខ្លួន​ឯង​ពិត​ប្រាកដ។ វិជ្ជា​នេះ ជា​វិជ្ជា​ដែល​ចិនសែ​ល្បីៗ​ជុំវិញ​ពិភព​លោក​ប្រើ​ក្នុង​ការ​ទស្សន៍ទាយ។

បើ​សិន​ចង់​សាកល្បង​ទស្សន៍ទាយ​វាសនា​ខ្លួន​ឯង​មើល អាច​ដោន​ឡូត​ឥត​គិត​ថ្លៃ​នៅ​ក្នុង App Store និង Google Play ដោយ​គ្រាន់​តែ​វាយ "My Destiny – វាសនា​ខ្ញុំ"។

អ្នក​ក៏​អាច​មើល​វីដេអូ​បង្រៀន​ពី​របៀប​ប្រើ​ប្រាស់ “My Destiny - វាសនា​ខ្ញុំ” នៅ​ក្នុង​យូធូប Cambodia Feng Shui Center ឬ ផេក​ហ្វេស​ប៊ុក Master Naly Feng Shui និង ផេក My Destiny - វាសនាខ្ញុំ

មតិយោបល់