• 2020-04-23 10:36:45
  • ព័ត៌មាន

នៅផ្ទះឈ្នះកូវីដ បូកថែម ៥គន្លឹះនេះទៀត ទ្រទ្រង់ទាំងសម្រស់ និងសុខភាពឲ្យស្អាតព្រមគ្នា

  • 2020-04-23 10:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​ប្រភេទ​ជំងឺ​រាតត្បាត​កូវីដ១៩ នៅ​តាម​បណ្ដា​ប្រទេស​ជុំវិញ​សកល​លោក​ មនុស្ស​គ្រប់​រូប​ចាប់​ផ្ដើម​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង​​ រហូត​ត្រូវ​អនុវត្ត​តាម​វិធានការ​គម្លាត​សង្គម​ និង​វិធី​បង្ការ​នានា​ ទៅ​តាម​ការ​ណែ​នាំ​ពី​ក្រសួង​សុខាភិបាល​ផ្ទាល់​។

ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ​ក្ដី ម្នាក់ៗ​ចាំ​បាច់​រក្សា​សុខភាព​ផ្លូវ​ចិត្ត​ និង ផ្លូវ​កាយ​ឱ្យ​បាន​រឹង​មាំ ទើបមិនបាក់សម្រស់ ។ ជា​ពិសេស​​ ខណៈ​មាន​ពេល​ទំនេរ​ច្រើន​ជាង​មុន ហើយមិនពិបាកចេញទៅក្រៅ ធ្វើការងារផងនោះ នេះជា​ឱកាសល្អបំផុត​លើកសម្រស់​ខ្លួនឯងឲ្យស្អាតជាងមុន ដូច្នេះក្រោយចប់កូវីដ ដឹងតែខ្ញង់ ហើយចេញក្រៅដោយភាពជឿជាក់។ ឆ្លៀតមាន​ពេលស្រាប់ តោះ! ​អនុវត្ត​នូវ​វិធី​សាស្ត្រ​ ៥ ចំណុច​នេះ ដើម្បី​ទទួល​បាន​ទាំង​សុខភាព​រាង​កាយ និង​ ស្បែក៖

១. ពិនិត្យ​របប​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ

រូបតំណាង

ក្នុង​ដំណាក់កាល​ថែ​រក្សា​សុខភាព​ អ្នក​គប្បី​ទទួល​ទាន​នូវ​ប្រភេទ​អាហារ​សុខភាព ដែល​ជំនួយ​ដល់​រាង​កាយ​និង ស្បែក​ រួមមាន បន្លែ ផ្លែឈើ ដែល​មាន​ផ្ទុក​នូវ​ជាតិ​វីតាមីន និង សារធាតុ​ចិញ្ចឹម​ជាច្រើន​ប្រភេទ​។ ជាពិសេស អ្នក​អាច​បន្ថែម​ជាមួយ​អាហារ​បំប៉ន ឬ ផ្លែឈើ​ដែល​សម្បូរ​ជាតិ​វីតាមីន C នៅ​ក្នុង​របប​អាហារ ព្រោះ​វា​មាន​នាទី​ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹង​មាំ បន្ថយ​សម្ពាធ​ឈាម ការពារ​បញ្ហា​ជំងឺ​បេះ​ដូង ជំនួយ​ស្មារតី ព្រម​ទាំង​ជួយ​ឱ្យ​ស្បែក​តឹង​ណែន និង ភ្លឺ​ស្អាត​ទៀត​ផង។​

២. រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន លាបឡេថែបំប៉នស្បែករាល់ថ្ងៃ

រូបតំណាង

ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ អ្នក​គប្បី​អនុវត្ត​នូវ​ការ​រស់​នៅ​ស្អាត និង អនាម័យ​ ដោយ​លាង​សម្អាត​ខ្លួន​រាល់​ពេល​មក​ពី​ក្រៅ ​ព្រម​ទាំង​ លាង​ដៃ​ឲ្យ​បាន​យ៉ាង​តិច ២០ វិនាទី ឲ្យបានញឹកញាប់ ពិសេស​ គឺ​រាល់​ញុំា​អាហារ។ យ៉ាង​ណា​មិញ​ ដោយ​សារ​មាន​ការ​ប៉ះពាល់​ជាតិ​​សាប៊ូ​ ឬ អាកុលច្រើន​មកលើ​​ស្បែកដៃ និង ខ្លួន អ្នក​គប្បី​ប្រើប្រាស់​​នូវ​ប្រភេទ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក ដើម្បី​ជៀសវាង​បញ្ហា​ស្បែក​ស្ងួត ឬ កន្ទួល​ក្រហម ​ដែល​បណ្ដាល​មក​ពី​ការ​ត្រូវ​ជាតិ​សាប៊ូ ឬ កម្ដៅ​ថ្ងៃ​ច្រើន។

ប្រភពរូប ៖ ផេកហ្វេសប៊ុក Vaseline

មិនចង់​​បង្ករជា​បញ្ហាធំឲ្យស្បែក​នៅពេលក្រោយ​ ​អ្នកគួរ​ប្រើ​ឡេ​លាបផ្តល់សំណើមដល់​ស្បែករាល់ថ្ងៃ ​ដែល​សម្បូរ​ដោយ​វីតាមីន B3 ដូចដែលមានក្នុង​ប្រភេទឡេលាបស្បែករបស់ វាសឺលីន ។ គួរ​លា​ប​ក្រោយ​ពេល​ងូតទឹកសម្អាតខ្លួនរួច ឬ ក្រោយ​ពេលលាង​ដៃ ព្រោះនោះជា​ពេល​ដែល​វីតាមីន​ចូល​ទៅ​ថែ​បំប៉ន​ស្បែក​បាន​ល្អ​បំផុត ជួយ​ឲ្យស្បែកមានសុខភាពល្អ និង​ស្រស់ថ្លារាល់ថ្ងៃ។

ទោះ​មិន​ចេញក្រៅ​ត្រូវ​កម្តៅថ្ងៃពិតមែន តែអ្នក​អាច​មិនចាប់អារម្មណ៍ថា​តាមពិត​ ពន្លឺពីអេក្រង់កុំព្យូទ័រ​ ឬ​ទូរសព័្ទ ក៏អាច​ប៉ះពាល់ដល់សុខភាពស្បែក ធ្វើឲ្យ​ស្បែក​ទៅជាស្រអាប់បានដែរ។ សម្រាប់​អ្នកត្រូវ​ធ្វើការងារច្រើន​ម៉ោងមុខកុំព្យូទ័រ ត្រូវតែបន្ថែមការយកចិត្ត​ទុកដាក់​ថែស្បែកឲ្យមែនទែន ពិសេស​ គឺស្បែកមុខ។

៣. ព្យាយាម​ធ្វើ​លំហាត់​ប្រាណ

រូបតំណាង

ដើម្បី​ឱ្យ​សុខភាព​ខួរក្បាល និង រាង​កាយ​មាន​សភាព​រឹង​មាំ អ្នក​គួរ​ឆ្លៀត​ពេល​ហាត់​ប្រាណ ឬ ធ្វើ​ចលនា​រាងកាយ​ឲ្យ​បាន​យ៉ាង​តិច ៣០ នាទី​ក្នុង​មួយ​ថ្ងៃ។ ការ​ហាត់​ប្រាណ​​ជួយ​សម្រួល​ដល់​​សម្ពាធ​ឈាម បេះដូង និង សួត​បាន​យ៉ាង​ល្អ។ លើស​ពី​នេះ វា​មាន​អត្ថប្រយោជន៍​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ មាន​សភាព​តឹង​ណែន កាត់បន្ថយ​បញ្ហា​កើត​មុន ឬ កន្ទួល​រមាស់ ព្រមទាំង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ និង ភ្លឺ​រលោង។

៤. ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

រូបតំណាង

ជាតិ​ទឹក​ក្នុង​រាង​កាយ​គឺ​ជា​រឿង​សំខាន់ ព្រោះ​វា​មាន​នាទី​ជំនួយ​ដល់​សុខភាព​បេះដូង និង សម្ពាធ​ឈាម​ ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​រាងកាយ​ និង ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ បំបាត់​សភាព​ខ្មៅ​ស្រអាប់ និង ញ្ហា​មុន​លើ​ស្បែក។ យោង​តាម​អ្នក​ជំនាញ​សុខភាព នារី​គួរ​ពិសារ​ទឹក​ឲ្យ​បាន​ប្រមាណ ១.៦ លីត្រ​ឡើង​ទៅ​ក្នុង​១​ថ្ងៃ និង បុរស​លើស​ពី​ ២លីត្រ​ក្នុង ១​ថ្ងៃ។ គួរ​បញ្ជាក់​ថា តម្រូវ​ការ​ជាតិ​ទឹក​ក្នុង​រាងកាយ​របស់​មនុស្ស​ម្នាក់ៗ​អាច​មាន​បរិមាណ​ផ្សេងៗ​ពី​គ្នា​ដោយ​យោង​ទៅ​តាម អាយុ ភេទ ទម្ងន់ កម្ពស់ បរិយាកាស និង ស្ថានភាព​សុខភាព​របស់​ពួក​គេ​ជាក់ស្ដែង។​

៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់

រូបតំណាង

ការ​គេង​មិន​គ្រប់​គ្រាន់​ក៏​អាច​បង្ក​ជា​បញ្ហា​ដល់​រាងកាយ និង ស្មារតី​ផងដែរ។ ដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​អាច​មាន​ថាមពល​​​ប្រឆាំង​នឹង​មេរោគ​នានា អ្នក​ចាំ​បាច់​បំពេញ​នូវ​ការ​គេង​​ឲ្យ​បាន​គ្រប់ ​យ៉ាង​តិច​ចំនួន ៧ ម៉ោង​ក្នុង​១ ថ្ងៃ។ អ្នក​ដែល​មាន​បញ្ហា​ក្នុង​ការ​គេង​ អាច​អនុវត្ត​វិធីសាស្រ្ដ​ជំនួយ​ដល់​ការ​គេង រួមមាន​៖

  • កាត់​បន្ថយ​ជាតិ​ស្រវឹង ឬ ជាតិ​កាហ្វេអ៊ីន
  • ហាត់​ប្រាណ​ជា​ប្រចាំ
  • សាកល្បង​សមាធិ​មុន​គេង
  • ផ្លាស់​ប្តូរ​បរិយាកាស​ក្នុង​បន្ទប់
  • និង បិទ​រាល់​សម្លេង​រំខាន ៕

ប្រភព៖ eufic Siyou

មតិយោបល់