• 2020-04-28 01:45:11
  • ព័ត៌មាន

ការបំលាស់ទីដ៏គួរឲ្យភ្ញាក់ផ្អើល របស់សត្វទន្ទ្រីតធំ ធ្វើដំណើរ ៨ពាន់គីឡូម៉ែត្រ ពីអូស្រ្តាលី មកកម្ពុជា

  • 2020-04-28 01:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២០នេះ​ ក្រសួងបរិស្ថាន(Ministry of Environment )បានបង្ហោះនៅក្នុងហ្វេសប៊ុកផេកផ្លូវការថា សំបុករបស់សត្វទន្ទ្រីតធំនៅទីបំផុតត្រូវបានរកឃើញដោយឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅតំបន់ដែលកំពុងទទួលកានការគាំទ្ររបស់អង្គការ BirdLife នៅកម្ពុជា ទីតាំងនេះស្ថិតនៅភាគត្បូងឈាងខាងកើតនាប្រទេសកម្ពុជា។

តាមការស្រាវជ្រាវក្នុង ពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលីពីប្រភេទទេសន្តរប្រវេសន៏(AWSG) បានរកឃើញថាសត្វបក្សីទន្ទ្រីតធំធ្វើការបំលាស់ ទីដ៏គួរឲ្យភ្ញាក់ផ្អើលពោលគឺវាធ្វើដំណើរជាង ៨ ០០០គីឡូម៉ែត្រចេញ ពីទីតាំងដែលរកចំណីនៅ​រដូវមិនបន្តពូជក្នុងប្រទេសអូស្រ្តាលីទៅតំបន់ពងកូនក្នុងប្រទេសកម្ពុជា (ហើយនិងនៅក្នុងប្រទេសឥណ្ឌា ភាគខាងលិច)។

សំបុក​សត្វដែលយើងរកឃើញនៅតំបន់ការពារទេសភាពយើងនេះ​ប្រហែលជាសត្វ ដែលស្ថិតនៅក្នុងក្រុមសត្វចំនួន២ (មានឈ្មោះដែលដាក់អោយថា SHE និងSEC) ដែលត្រូវអ្នក សិក្សាអូស្រ្តាលីបានដាក់ឧបករណ៍បញ្ចូនសារ (solar transmitter) ហើយសត្វទាំង២នេះត្រូវបានកត់ត្រាថាបានត្រឡប់ទៅរកចំណី នៅក្នុងប្រទេសអូស្រ្តាលីដោយជោគជ័យក្រោយចេញពីទីតាំងពងកូននាឆ្នាំកន្លងទៅថ្មីៗនេះ។

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទ៖ Tep Sovannmoly

មតិយោបល់