• 2020-04-28 08:36:00
  • ព័ត៌មាន

ក្រុមហ៊ុនទូរសព្ទ​ល្បី​មួយ​ស្ម័គ្រចិត្តជូន​នូវ​ផលិតផលសុខាភិបាល ដល់​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

  • 2020-04-28 08:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារបស់ក្រុមហ៊ុន vivo បានអញ្ជើញស្ម័គ្រចិត្តប្រគល់ជូន នូវផលិតផលសុខាភិបាលមួយចំនួនដល់ក្រសួងសុខាភិបាលតាមរយៈមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ។

ក្រុមការងារបស់ក្រុមហ៊ុន vivo

សម្ភារៈ​ក្នុងនោះរួមមាន អាវការពារចំនួន ១៨០ កំប្លេ ម៉ាស់ការពារ ៥០,០០០ និងអាល់កុលចំនួន ៣ កេសផងដែរ ដោយក្រុមការងារបស់ក្រុមហ៊ុន vivo បានប្រគល់ជូនផ្ទាល់ ទៅលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសហការី។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង

ក្រៅពីការប្រគល់ជូននូវផលិតផលសុខាភិបាលខាងលើ ក្រុមការងារក្រុមហ៊ុន vivo សូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះលោកវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និងជំនួយការនានា ដែលកំពុងតែខិតខំអស់ពីសមត្ថភាព ក្នុងពេលវេលាដ៏លំបាកនេះ និងជូនពរឲ្យប្រជាពលរដ្ឋយើងគ្រប់គ្នាមានសុវត្ថិភាព និងសុខភាពល្អ។

សូមធ្វើការប្រុងប្រយត្ន័ រាល់ការធ្វើដំណើរមិនថាទីជិត ឬ ឆ្ងាយសូមពាក់ម៉ាស់ និងលាងសម្អាតដៃជាមួយទឹកអាល់កុលឲ្យបានខ្ជាប់ខ្ជួន។ចំពោះពេលស្នាក់នៅផ្ទះវិញ ការលាងដៃនឹងសាប៊ូជាការគ្រប់គ្រាន់ទៅហើយក្នុងការរក្សាអនាម័យ ដើម្បីជៀសវាងការឆ្លងមេរោគ Covid-19៕

ទស្សនា​វីដេអូ (សាមគ្គីជាធ្លុងមួយ រួមគ្នាឆ្លងកាត់គ្រាលំបាក) ៖

មតិយោបល់