• 2020-04-29 09:54:35
  • ព័ត៌មាន

ពិតទេ បុរសប្រឈមឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ១៩ ជាងស្រ្តី?

  • 2020-04-29 09:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សាបានបង្ហាញថាបុរសទំនងជាងាយឆ្លងជំងឺកូវីដ១៩ ច្រើនជាងស្ត្រី ដោយការប៉ាន់ប្រមាណជាង ៦០ភាគរយ ធៀបនិងស្ត្រី ៤០ភាគរយ។

រូបតំណាង

របាយការណ៌របស់អង្កការសុខភាពពិភពលោក (WHO) បានបង្ហាញថា ៦៨% នៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅអ៊ឺរ៉ុបភាគច្រើនជាបុរស។ នៅប្រទេសអ៉ីតាលីបុរសដែលស្លាប់ដោយសារជំងឺកូវីដ១៩មាន ៨ភាគរយជាបុរស បើប្រៀបធៀបនឹងស្ត្រី៥ភាគរយ។

នៅទីក្រុងញ៉ូវយ៉ក បុរសដែលស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងពិរដងបើប្រៀបធៀបនិងចំនួនមនុស្សស្រី។ មជ្ឍមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង (CDC) មិនបានធ្វើរបាយការណ៌បែងចែកអ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ១៩ ជាលក្ខណៈភេទនោះទេ ប៉ុន្តែអ្នកជំនាញបានក៏និយាយបន្ថែមថា វាមិនខុសគ្នាទេ កាលដែលរកឃើញថា បុរសមានហានិភ័យ នៃការឆ្លងកូវីដ១៩ នៅប្រទេសដទៃទៀត។

អ្នកជំនាញផ្នែកសុខភាព Dr. Stephen Berger បាននិយាយថា ហេតុផលមួយចំនួនដែលធ្វើអោយបុរសស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនច្រើនជាងស្ត្រី អាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ជំងឺបេះដូង, ជំងឺឡើងសំពាធឈាម, ជំងឺថ្លើម, ដែលភាគច្រើនជាជំងឺកើតច្រើនលើបុរស ជាពិសេសវ័យចំណាស់ ដែលជាផ្លូវចូលយ៉ាងងាយស្រួល នៃជំងឺកូវីដ១៩។

គួរបញ្ជាក់ដែរថា លោក Sergey Avdeev អនុប្រធានផ្នែករោគសួតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រដំបូងនៃទីក្រុង មូស្គូបាននិយាយថា បុរសទំនងជាងាយឆ្លងមេរោគកូរ៉ូណាវីរុសជាងស្ត្រី (បុរស ៦០ភាគរយ ទល់នឹងស្ត្រី ៤០ភាគរយ)។ លោកបាននិយាយបន្ថែមថា រហូតមកដល់ពេលនេះ មិនមានមូលហេតុណាមួយ ដែលអាចនិយាយបានថា បុរសមានរោគសញ្ញាធ្ងន់ធ្ងរ នៃជំងឺនេះច្រើនជាងស្ត្រីនោះទេ។

ប្រភព៖ Health Line ប្រែសម្រួល ៖ Art

មតិយោបល់