• 2020-04-30 08:48:02
  • ព័ត៌មាន

ពេទ្យអាមេរិក រកឃើញថាអ្នកជំងឺកូវីដ១៩ អាចកើតរោគកាចសាហាវមួយ ទាំងនៅវ័យក្មេង

  • 2020-04-30 08:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ជា​ច្រើន បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​ដែល​ពេទ្យ​ជំនាញ​របស់​សហរដ្ឋអាមេរិក​រក​ឃើញ​ថា អ្នក​ជំងឺ​កូវីដ១៩​វ័យ​ក្មេង និង​មាន​សុខភាព​ល្អ​ជា​ច្រើន​នាក់ បាន​រង​គ្រោះ​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទាំង​នៅ​វ័យ​ក្មេង។

យោង​តាម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​នៃ​ទីក្រុង New York និង Philadelphia ឲ្យ​ដឹង​ថា ពួកគេ​មិន​ធ្លាប់​ជួប​អ្នក​ជំងឺ​វ័យ​ក្មេង​ដែល​រងគ្រោះ​ដោយ​សារ​ស្ទះ​សរសៃ​ឈាម​ធំ ជា​ប្រភេទ​ដ៏​កាច​សាហាវ​មួយ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល យ៉ាង​ច្រើន​ដល់​ថ្នាក់​នេះទេ។ ការសិក្សាមួយនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ១៥ ក្នុងរយៈពេល ៣ សប្តាហ៍បានរកឃើញថា ៤០ ភាគរយនៃអ្នកជំងឺ COVID-១៩ ដែលមានអាយុក្រោម ៥០ ឆ្នាំ បាន​កើត​ជំងឺ​នេះ ខណៈ អាយុជាមធ្យមនៃជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរគឺ ៧៤ឆ្នាំ។ ចំណែក​ឯ​ការ​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀត រកឃើញ​ថា​ក្នុង​ចំណោម​អ្នក​ជំងឺ​កូរ៉ូណា ២១៤​នាក់ ក្នុង​នោះ ៣៦​% បាន​ចេញ​រោគ​សញ្ញា​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ដូចជា បាត់បង់​ស្មារតី ឬ​កក​ឈាម​ក្នុង​ខួរ​ក្បាល​ជា​ដើម។

កាល​ពី​មុន ក្រុម​គ្រូ​ពេទ្យ​ជឿ​ថា ជំងឺ​កូវីដ១៩ វាយ​ប្រហារ​សួត​របស់​អ្នក​ជំងឺ​ដែល​បណ្ដាល​ឲ្យ​ពួកគេ​ឈាន​ដល់​ការ​ស្លាប់ ប៉ុន្តែ​ឥឡូវ​នេះ តាម​រយៈ​ការ​ស្រាវជ្រាវ​ថ្មី ពួកគេ​ជឿ​ថា​អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​កក​ឈាម​ទៅ​វិញ​ទេ៕

ប្រភព៖ Express ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់