• 2020-05-04 07:38:59
  • ព័ត៌មាន

មានដឹងអត់ថា !ទំពាំងព្រិចមានគុណប្រយោជន៏អ្វីខ្លះចំពោះមនុស្ស និងសត្វ

  • 2020-05-04 07:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលក្នុងដើមខែវស្សាភ្លាម ធ្វើឱ្យធនធានធម្មជាតិ ជីវៈចម្រុះ កំពុងលូតលាស់យ៉ាងស្រស់បំព្រង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ។ ដើមទំពាំងព្រិច (Forest bamboo shoot ) ដែលកំពុងតែបញ្ចេញបណ្ដូលខ្ចីគួរជាទីគយគន់ យើងអាចយកធ្វើជាម្ហូបបានដូចជា: ធ្វើអន្លក់(ទឹកគ្រឿង) ចុចប្រហុកជាមួយម្ជូរក្រសាំង ស្ងោរទំពាំង ឆា សម្លប្រហើរ សម្លខ្ទិះដូង ខជើងជ្រូក-ល- ជាដើម ។

ក្រៅពីមុខម្ហូបសម្រាប់មនុស្សដែលសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនហើយនោះ ទំពាំងព្រិចក៏ជាចំណីសម្រាប់សត្វព្រៃដូចជា: សត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ-ល-ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នផងដែរ ។

ប្រភព៖ ក្រសួងព័ត៌មាន ប្រែ​សម្រួល៖ Tep Sovannmoly

មតិយោបល់