• 2020-05-05 07:59:00
  • ព័ត៌មាន

ងាយៗ តិចនិកសាច់ចាំនៅផ្ទះ ជួយលើកសម្រស់កាត់ស្ត្រេសសម័យកូវីដ១៩

  • 2020-05-05 07:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ទេ សុខភាព​ស្បែក​ជា​រឿង​សំខាន់​ ជាពិសេស​សម្រាប់​មិត្ត​នារី​។ ទោះ​ជា​នៅ​តែ​ផ្ទះ​ជា​ប្រចាំ​ ក៏​​អ្នក​​អាច​ប្រឈម​នឹង​បញ្ហា​ស្បែក​ដែរ ដែល​ក្នុង​នោះ​​រួមមាន បញ្ហា​ស្បែក​ស្ងួត ស្រអាប់​មិន​ស្រស់​ថ្លា ស្នាម​អុជ​ខ្មៅ ឬ ស្បែក​ជ្រីវជ្រួញ ​ដោយ​មិន​ដឹង​ខ្លួន​។ គួរ​ឲ្យ​ដឹង​​ថា បើ​និយាយ​ពាក់ព័ន្ធ​នឹង​ការថែទាំ​ស្បែក​ នារីៗ​ត្រូវ​រក្សា​ភាព​ស្រស់​ស្អាត​ទាំង​ផ្ទៃ​មុខ និង ដង​ខ្លួន ដើម្បី​ឲ្យ​មើល​ទៅ​​ក្មេង​ជាង​វ័យ និង ស្អាត​មួយ​ដង​ខ្លួន​តែ​ម្ដង។

តោះ!​ មក​ដឹង​​គន្លឹះ​ ៤​ យ៉ាង​ធ្វើ​ឲ្យ​ស្បែក​នៅ​តែ​តឹង​ណែន ស្រស់​ថ្លា និង មិន​ងាយ​មាន​ស្នាម​ជ្រីវជ្រួញ៖

១. ម៉ាស្សា​មុខ និង ខ្លួន​​ជា​ប្រចាំ

នារី​មួយ​ចំនួន​ធំ​តែង​ជ្រើស​រើស​សេវាកម្ម​ម៉ាស្សា​មុខ​នៅ​ខាង​ក្រៅ​ ដើម្បី​រក្សា​ផ្ទៃ​មុខ​ឲ្យ​នៅ​តឹង​ណែន​។ តើ​អ្នក​ដឹង​ទេ​ថា ដង​ខ្លួន​របស់​អ្នក​ក៏​ត្រូវ​ការ​ការ​ម៉ាស្សា​​ដូចគ្នា ដើម្បី​ទប់​ស្កាត់​នូវ​ការ​យារ​ធ្លាក់​នៃ​ស្បែក? លើ​សពី​នេះ អ្នក​អាច​ចំណេញ​ថ្លៃ​ចំណាយ​ទាំង​នោះ​បាន ដោយ​គ្រាន់​តែ​ធ្វើ​ការ​ម៉ាស្សា​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ។​

រូបតំណាង

សម្រាប់​ផ្ទៃ​មុខ អ្នក​គ្រាន់​តែ​ធ្វើ​ការ​ម៉ាស្សា​ ឬ លាប​ផលិតផលមុខរបស់​អ្នក​ក្នុង​ចលនា​ឡើង​លើ​ និង​ជា​រង្វង់​ឲ្យ​បាន​ ២​ទៅ​៣ នាទី​ជារៀង​រាល់​ថ្ងៃ ជា​ការ​ស្រេច។ រីឯ​ សម្រាប់​ដង​ខ្លួន អ្នក​គ្រាន់​តែ​ប្រើ​ប្រេង​លាប​ខ្លួន​ដើម្បី​លុញ​​ និង ច្របាច់​ចុះ​ឡើង​ឲ្យ​បាន​ ១០​នាទី រួច​សឹម​​ចូល​ងូត​ទឹក ​និង ​លាង​សម្អាត​ខ្លួន​។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់​ចរន្ដឈាម ថែមទាំង​ធ្វើ​ឲ្យ​ស្បែកមានសភាពហាប់​ និង តឹងណែនល្អទៀតផង។

២. ស្ក្រាប់​ស្បែក​ចេញ​ជា​ប្រចាំ

ជាតិ​ក្អែល និង កោសិកា​ចាស់ៗ​ដែល​ទំនៅ​លើ​ស្បែក​ក៏​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ស្បែក​មាន​បញ្ហា​ប្រេះ​ស្រកា ឡើង​កន្ទួល​រមាស់ ស្បែក​ស្រអាប់ និង មាន​សភាព​គ្រើមៗ មិន​ម៉ដ្ឋ​ស្អាត។ ដូច្នេះ អ្នក​គួរ​ចាប់​ផ្ដើម​ខាត់​ស្បែក​ជម្រុះ​កោសិកា​ចាស់​ចេញ ១ ឬ ២ ដង ក្នុង​មួយ​សប្ដាហ៍។ ​​​​​​

រូបតំណាង

៣. ប្រើ​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក

ស្រដៀង​ទៅ​នឹង​​ការ​​បិទ​ម៉ាស​ លាប​សេរ៉ូម ឬ គ្រីម​​មុខ​​ជា​ប្រចាំ​នោះ​ នារី​ក៏​គួរ​ទម្លាប់​លាប​ឡេ​ផ្ដល់​សំណើម​ដល់​ដង​ខ្លួន​ និង​ប្រអប់​ដៃ ​ប្រអប់​ជើង​ដូចគ្នា​ យ៉ាង​តិច​ ១ដង​ក្នុង​១ ថ្ងៃ​ ដើម្បី​រក្សា​នូវ​ជាតិ​សំណើម​ដល់​ស្បែក​ ដែល​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​​ភ្លឺ​ចែង​ចាំង និង​ មិន​ងាយ​ជ្រីវជ្រួញ។

វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ

ជាពិសេស​ សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត​ខ្លាំង ឬ ស្រអាប់​ដោយ​ការ​ឧស្សាហ៍​ប្រឈម​នឹង​កម្ដៅ​ថ្ងៃ ឬ ធ្វើ​ការ​ងារយូរម៉ោងមុខអេក្រង់​កុំព្យួទ័រ គប្បី​ជ្រើស​រើស​ប្រភេទ​ឡេ និង សេរ៉ូម​លាប​ស្បែក​ដែល​មាន​ជាតិ​វីតាមីន​ B3 ព្រោះ​វា​មាន​មុខងារ​សំខាន់​ក្នុង​ការ​ជួយ​​ស្រោចស្រង់​ស្បែក​ឲ្យ​​ភ្លឺ​ឡើង​វិញ បំបាត់​បញ្ហា​ខ្មៅ​ស្រអាប់ និង ជួយ​ទប់​ស្កាត់​ស្នាម​ជ្រីវជ្រួញ​ទៀត​ផង តួយ៉ាង​ដូច​រូបមន្ដ​នៅ​ក្នុង​ប្រភេទ​ឡេ និង សេរ៉ូម​របស់ ​វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ (Vaseline Healthy White) ដែល​រួម​មាន​ប្រភេទ​ UV Lightening និង​ Instant Fair ជាដើម។

វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ

៤. ហាត់​យោហ្គា​ជំនួយស្បែកនៅ​ផ្ទះ

រូបតំណាង

ស្បែក​តឹង​ណែន ក្មេង​ជាង​វ័យ មិន​អាច​​អាស្រ័យ​ទៅ​លើ​កត្តា​ខាង​ក្រៅ​តែ​មួយ​មុខ​បាន​នោះ​ទេ។ អ្នក​ណា​ៗ​ក៏​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​សម្បូរ​បែប​​របស់​លំហាត់ប្រាណ​យោហ្គា​ដែរ ជាពិសេស​សម្រាប់​នារី​ផ្ទាល់​តែ​ម្ដង។ដូច្នេះ ឆ្លៀត​ពេល​ដែល​សម្រាក​នៅ​ផ្ទះ គួរ​រៀន​ហាត់​ក្បាច់​យោហ្គា​សំខាន់ៗ​មួយ​ចំនួន​ដែល​ល្អ​សម្រាប់​ទាំង​ស្បែក និង សុខភាព​ដែល​រួម​មាន៖ ​

  • ក្បាច់​ដើមឈើ
  • ក្បាច់​ Squat
  • ក្បាច់ Downward dog
  • ក្បាច់អង្គុយ​​បង្វិល​ដងខ្លួន
  • ក្បាច់​អាវ៉ង់​ស្ងៀម (Plank)​

បច្ចុប្បន្នដោយ​សារ​បញ្ហា​កូវីដ១៩ គ្រប់គ្នាមានពេលវេលា​នៅផ្ទះច្រើនជាង​មុន ដូច្នេះនេះ​គឺជាឱកាសល្អបំផុត គួរចាប់ផ្តើម​បង្កើតទម្លាប់ដើម្បីថែរក្សាសុខភាព និង​សម្រស់ឲ្យបាន​ល្អព្រមគ្នា ដែល​ស្របគ្នានឹង​គោលការណ៍ណែនាំដោយ​អង្កសុខភាពពិភពលោក Stay active ពេលនៅ ផ្ទះ ​ដើម្បីយកឈ្នះការ​ឆ្លងជំងឺកូវីដ១៩៕

ប្រភព៖ besthealthmag ប្រែ​សម្រួល៖ Siyou Tang

មតិយោបល់