• 2020-05-07 01:13:17
  • ព័ត៌មាន

តោះ ! មកដឹងតម្លៃសេវាប្រឡងយកបណ្ណបើកបរ

  • 2020-05-07 01:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរ (មានសុពលភាព) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណ បើកបរតាមប្រព័ន្ធ​ស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ និងនៅតាមមន្ទីរសាធារណការ និងដឹក​ជញ្ជូន​រាជធានី ខេត្ត ទូទាំងប្រទេស។ ​ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាច​ដាក់ពាក្យ​ស្នើសុំ​ប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ។​

ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នក​តម្រូវឱ្យ​ទៅ​រៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើក​បរទើបមានសិទ្ធិ​ដាក់​ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។

តម្លៃសេវាប្រឡងយកបណ្ណបើកបរ:

  • ប្រភេទ ក “ម៉ូតូ” តម្លៃ ៣០ ០០០​ រៀល

  • ប្រភេទ ខ “រថយន្តទេសចរណ៍/គ្រួសារ” តម្លៃ ៩០ ០០០ រៀល

  • ប្រភេទ គ និង ឃ តម្លៃ ៩៥ ០០០ រៀល

  • ប្រភេទ ង តម្លៃ ១០០ ០០០ រៀល

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

អត្ថបទ៖ Tep Sovannmoly

មតិយោបល់