- 2020-05-07 01:46:27
- ព័ត៌មាន
ជនពិការ ១ពាន់លាននាក់ រងគ្រោះខ្លាំងដោយសារវីរុសកូវីដ១៩
- 2020-05-07 01:46:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនពិការ ១ពាន់លាននាក់ រងគ្រោះខ្លាំងដោយសារវីរុសកូវីដ១៩
ចន្លោះមិនឃើញ
ប្រមុខដឹកនាំអង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃពុធទី៦ខែឧសភាថាមនុស្ស១ពាន់លាននាក់ដែលរស់ដោយពិការភាពស្ថិតក្នុងចំណោមអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតដោយសារវីរុសកូវីដ១៩នេះហើយបានអំពាវនាវឱ្យពួកគេមានសិទ្ធិស្មើគ្នាក្នុងការទទួលបាលការការពារនិងព្យាបាលជំងឺកូវីដ១៩។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូញ៉ូ ហ្គូទែរ៉េស បាននិយាយថា ជំងឺរាតត្បាតនេះ មានវិសាលភាពធំធេងទៅលើមនុស្សទាំងឡាយណាដែលងាយងាយរងគ្រោះជាងគេ និងកំពុងធ្វើឱ្យមានវិសមភាព ដែលជនពិការប្រឈមមុខរួចទៅហើយនោះដូចជាភាពក្រីក្រ និងអត្រាខ្ពស់នៃអំពើហិង្សា ការខ្វះការយកចិត្តទុកដាក់ និងការរំលោភបំពាន ។
សារនៅក្នុងវីដេអូរបស់លោក ដែលត្រូវបានចាក់ផ្សាយជាមួយនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយថា ជនពិការត្រូវបានប៉ាន់ស្មានថាមាន ១៥ភាគរយនៃចំនួនប្រជាជនពិភពលោកនិង ៤៦ភាគរយនៃប្រជាជនពិភពលោកដែលមានអាយុលើសពី៦០ឆ្នាំ។
លោក បានកត់សម្គាល់ថា ជំងឺកូវីដ១៩ មានភាពធ្ងន់ធ្ងរជាងគេ គឺច្រើនតែទៅលើអ្នកដែលមានបញ្ហាសុខភាពស្រាប់និង មានអត្រាស្លាប់ឆាប់ជាងគេ ។ ហើយជនពិការនិង មនុស្សចាស់ជរាដែលរស់នៅតាមផ្ទះនិងស្ថាប័នមើលថែទាំសុខភាពគឺងាយរងគ្រោះណាស់ពីព្រោះពួកគេអាចប្រឈមនឹងបញ្ហាការថែទាំសុខភាព ដូចជាបញ្ហាអនាម័យនិង បញ្ហាអនុវត្តគម្លាតសង្គមដើម្បីសុខវត្ថិភាពជាដើម។
របាយការណ៍នេះបានជំរុញឱ្យមានវិធានការដើម្បីការពារជនពិការពីការឆ្លងវីរុសនេះនិងដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការបិទប្រទេស ការស្ថិតនៅឆ្ងាយនៃជនពិការនិង ការដាក់នៅដោយឡែក ៕