• 2020-05-07 07:26:13
  • ចរាចរណ៍

មកដឹង ! ទីតាំង​ដែល​​ប្រឡង​យក​បណ្ណបើកបរឡាននិងម៉ូតូ ទូទាំង២៥រាជធានីខេត្ត

  • 2020-05-07 07:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹង​ថា រាល់ការ​ប្រឡង​យកបណ្ណបើកបរ​យានយន្ត (ទោចក្រ-ត្រីចក្រយានយន្ត និង​រថយន្ត) ត្រូវ​ធ្វើឡើង​តាមគ្រប់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ទូទាំង​២៥ រាជធានី-ខេត្ត ទាំងការ​ប្រឡង​ទ្រឹស្តី និង​ដៃចង្កូត។

  • ភ្នំពេញ នៅអង្គភាពផ្តល់បណ្ណបើកបរ​របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)។

  • មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត (ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)

  • ពេលវេលាផ្តល់សេវា៖ -ថ្ងៃចន្ទ ដល់ សៅរ៍​ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០) ។-ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់) ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់) ៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

អត្ថបទ៖ Tep Sovannmoly

មតិយោបល់